លោក ខៀវ កាញារីទ្ធ សម្ពោធសៀវភៅនិពន្ធដោយផ្ទាល់ ចំណងជើង «ជម្នះរស់» ក្នុងឱកាសអបអរទិវាជាតិអំណានលើកទី១២
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានដាក់បង្ហាញជាផ្លូវកា រនូវសៀវភៅដែលបាននិពន្ធដោយផ្ទាល់ខ្លួនក្រោមចំណងជើងថា «ជម្នះរស់» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱទិវាជាតិអំណានលើកទី១២។

ក្នុងពិធីសម្ភោធសៀវភៅ និងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន «ជម្នះរស់» នេះ លោក ខៀវ កាញារីទ្ធ លើកឡើងពីអត្ថប្រយោជន៍ នៃការអានសៀវភៅ ដែលអាចជូយអោយ មនុស្សកាន់តែមាន គំនិត និងការគិតកាន់តែស៊ីជម្រៅ រួមទាំងបានយល់ដឹងបន្ថែមពីចំណេះដឹងផ្សេងៗ ទាំងការស្រៅជ្រាវ ប្រវត្តិសាស្ត្រ រួមទាំងរឿងរ៉ាវក្នុងសង្គមជាដើម។

លោកបន្តទៀតថា សៀវភៅ «ជម្នះរស់» គឺជាការសរសេររៀបរាប់ ពីខ្សែជីវិតរបស់ លោកផ្ទាល់ រួមទាំងការពណ៌នាអំពីព្រឹត្តិការណ៍សង្គម ប្រវត្តិសាស្ត្រ និងនយោបាយ សំខាន់ៗមួយចំនួន របស់កម្ពុជា ក្នុងអតីតកាលក្រោមការឆ្លងកាត់របស់លោកផងដែរ។

សូមរំលឹកដែរថាក្នុងកម្មវិធីសន្និសីទសារព័ត៌មាន «ជម្នះរស់» នេះ បានសហការណ៍គ្នាជាមួយសារព័ត៌មានថ្មីៗ ចូលរួមដោយលោក លាង ដឺលុច ចាងហ្វាងនៃសារព័ត៌មានថ្មីៗផ្ទាល់ ដើម្បីដាក់បើកសម្ពោធជាផ្លូវការសៀវភៅ «ជម្នះរស់» នេះ។

សូមបញ្ជាក់ផងដែរ សៀវភៅនេះ បានបោះពុម្ពចំនួនពីរភាសារ ខ្មែរ-បារាំង ដោយមានតម្លៃ ភាសារខ្មែរ៣២០០០៛ និងភាសារបារាំង ៤៨០០០៛ ហើយក្នុងឱកាសដាក់សម្ពោធនេះ មានតម្លៃពិសេសមួយក្បាលត្រឹមតែ២៦០០០៛ តែប៉ុណ្ណោះ៕















