នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ក្នុងករណីគ្រឿងញៀន
បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖
១-ឈ្មោះ ជ័យ វិសាល ភេទប្រុស អាយុ៣៩ឆ្នាំ
២-ឈ្មោះ ស៊ុំ មិនា ភេទប្រុស អាយុ៣៨ឆ្នាំ
៣-ឈ្មោះ ធឿន ហ៊ា ភេទប្រុស អាយុ៣៣ឆ្នាំ
៤-ឈ្មោះ រី រ៉េន ភេទប្រុស អាយុ៤០ឆ្នាំ ទាំង០៤នាក់មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
៥-ឈ្មោះ សួម ធេន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ឮ

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០៥ថង់
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង
-ទូរស័ព្ទដៃ០៤គ្រឿង (ចាស់)
-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន និងសម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ខាងលើត្រូវបាននគរបាលស្រុកបាណន់ បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
