ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ រក្សាសន្តិសុខ សណ្តាប់ជូន ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺ ជូនពលរដ្ឋ នៅស្រុកឱរ៉ាល់
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ការពារ សន្តិសុខ រក្សាសណ្តាប់ជូន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅក្នុងទីតាំងវត្ដរលាក់កងជេីង ក្នុងភូមិគ្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

ក្នុងពិធីនេះដែរ ក៏មានអញ្ជើញចូលរួមពីសំណាក់ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកភ្នំស្រួច ជាង ៣០០០នាក់ បានអញ្ជើញមកទទួលនូវសេវាពិនិត្យព្យាបាលជម្ងឺដោយឥតគឹតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់ លោក ហ៊ុន ម៉ានី ហើយជាពិសេសនិងមានការផ្ដល់នូវលទ្ធភាពនៃការព្យាបាលបន្ដទៅកាន់មន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញបន្ដ ក្នុងករណីមានការបញ្ជាក់អំពីស្ថានភាពជម្ងឺដែលមានលក្ខណៈចាំបាច់ដែលត្រូវព្យាបាលបន្ដផងដែរ៕












