អគារសាលាស្រុកបាភ្នំ អាយុកាលជិត៥០ឆ្នាំ ជាផ្ទះរបស់អតីតសាស្ត្រាចារ្យម្នាក់ឈ្មោះ អ្នកគ្រូគុត
ព្រៃវែង៖ អតីតសាស្ត្រាចារ្យ ងួន ខាន់ណារា ហៅក្រៅអ្នកគ្រូគុត ដែលស្ថិតក្នុងវ័យជរាទៅហើយ បានអញ្ជើញទៅលេង អគារសាលាស្រុកបាភ្នំ ស្ថិតនៅទីរួមស្រុកបាភ្នំខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងការអញ្ជើញទៅលេងរបស់អ្នកគ្រូគុតនោះគឺអ្នកគ្រូគឺជាម្ចាស់ផ្ទះ ដែលអ្នករាជការក្នុងសម័យនោះ យកទៅអភិវឌ្ឍទៅជា អគារសាលាស្រុកបាភ្នំនិងកំពុងប្រើប្រាស់ដល់សព្វថ្ងៃ។

យោងតាមលោកម៉ម កាយ អភិបាលរងខេត្តតាកែវ ដែលមានដើមកំណើតនៅស្រុកបាភ្នំនេះ បានសរសេរនិងផុសក្នុងបណ្តាញសង្គមថា៖
លោកអ៊ុំស្រី ( អតីត សាស្ត្រាចារ្យ ងួន ខាន់ណារា ហៅ >> អ្នកគ្រូ គុត ) ជាអតីតម្ចាស់ផ្ទះ(អគារសាលាស្រុក)ដែលបានកសាងនៅទសវត្យទី ៦០ ។

លោកថា ពីឆ្នាំ ១៩៧៩ ដល់បច្ចុប្បន្ន អគារនេះបានបម្រើជាសាលាស្រុកដើម្បីបម្រើសេវាសាធារណះជូនប្រជាពលរដ្ឋ ។

បច្ចុប្បន្នលោកអ៊ុំបាននឹងកំពុងរស់នៅទីក្រុងភ្នំពេញ ដោយលោកអ៊ុំបានអញ្ជើញទៅរស់នៅរាជធានីភ្នំពេញតាំងពីទសវត្យទី ៧០ពេលប្រទេសជាតិធ្លាក់ក្នុងសង្គ្រាម។ ដោយការនឹករលឹកអតីតផ្ទះសំបែងរបស់គាត់គាត់ក៏ញ្ជើញមកលេងព្រោះជាស្រុកកំណើតរបស់គាត់ផងដែរ៕
ប្រភព៖ ម៉ម កាយ
ដោយ៖ ចាន់ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
