ព័ត៌មានជាតិ

ពិធីបុណ្យកតញ្ញូកតវេទី និងចំរើនព្រះជន្មជូនចាស់ជរា ស្ថិតនៅគណបក្សប្រជាជនស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ពិធីបុណ្យកតញ្ញូកតវេទី និងចំរើនព្រះជន្មជូនចាស់ជរានៅឃុំចំនួន៣ ឃុំក្បាលត្រាច់ ឃុំអន្លង់ត្នោត ឃុំកំពង់ហ្លួង ស្ថិតនៅគណបក្សប្រជាជនស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រោមធិបតីភាព លោក ប្រាំង ជលសា ។

ការប្រារព្ធពិធីនេះធ្វើឡើង ដើម្បីឧទ្ទិសជូនដល់លោកតា លោកយាយ ដែលជាធនធានមនុស្សដ៏មានតម្លៃ និងជាអ្នកដែលបានលះបង់កម្លាំងកាយចិត្ត ជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ដើម្បីសុខសន្តិភាព ។

នាឱកាសនោះគេបានបានរៀបចំចែកជូនបងប្អូន លោកយាយ លោកតា នៅសម្លៀកបំពាក់ ស្បែកជើង រួមទាំងថវិកាចំនួនមួយចំនួនផងដែរ។

លើសពីនេះទៅទៀត លោក ប្រាំង ជនសា មិនត្រឹមតែថ្លែងអំណរគុណដល់ដូនតាដែលស្រឡាញ់សន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរំឭកដល់គុណូបការៈ ដ៏ធំធេងដែលពួកគាត់បានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទនេះ÷ ខេម៉ា | ដើមអម្ពិល

To Top