ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាបនិងឃាត់ខ្លួនមនុស្ស០៨នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលេងល្បែងស៊ីសងជល់មាន់​ ក្នុង​ក្រុងច្បារមន

កំពង់ស្ពឺ៖ ដោយអនុវត្តតាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​ កាលពីវេលាម៉ោង១៥:១០នាទី​​ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែងនិងឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងជល់មាន់ ស្ថិតនៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រុមជនសង្ស័យទាំង០៨នាក់ដែលឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ គៀត ចាន់ធួន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសង្កែ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ ឃឿន សៅឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិសង្កែជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ លឹម សាលាង ភេទប្រុស អាយុ៤៣ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
៤-ឈ្មោះ សុំ ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិពេជ្រសង្វារ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៥-ឈ្មោះ ឃិន ប្រេស ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៦-ឈ្មោះ យឹម សុភិន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិសង្កែជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៧-ឈ្មោះ អៃ សុខវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិបឹងទន្លាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៨-ឈ្មោះ អួន ភា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្យង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដោយបានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០៩គ្រឿង,ទូរស័ព្ទចំនួន ០៦គ្រឿង,មាន់ជល់ចំនួន ០៣ក្បាល ព្រមទាំងជញ្ជីងថ្លឹងមាន់ចំនួន០១ផងដែរ។បច្ចុប្បន្នក្រុមជនសង្ស័យទាំង០៨នាក់​ខាងលើ​ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

To Top