ព័ត៌មានជាតិ

អ្នកនាំពាក្យកសិកម្ម ៖ កម្ពុជា ទទួលបានផលសេដ្ឋកិច្ច ពីការនាំចូលជី-ថ្នាំកសិកម្មជាង៩ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ផលសេដ្ឋកិច្ចដែលកម្ពុជា ទទួលបានពីការនាំចូលជីនិងថ្នាំកសិកម្ម បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ។

ការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងកសិកម្មនេះ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា កម្ពុជា បាននាំចូលជីនិងថ្នាំកសិកម្ម ក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួន មានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។

ករណីនេះ លោក ឃឹម ហ្វីណង់ បញ្ជាក់ទៅវិញថា ផលសេដ្ឋកិច្ចទទួលបាន ពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខ ស្បៀងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជា ទាញយកចំណូលពីការ នាំចេញកសិផល រហូតដល់ទៅ ៥៦២៤ លានដុល្លារ ផងដែរ ៕

To Top