ទណ្ឌិត ៦០នាក់ ត្រូវបានផ្ទេរពីមណ្ឌលអប់រំកែប្រែទី៣ ទៅកាន់ពន្ធនាគារខេត្តក្រចេះ និងពន្ធនាគារខេត្តព្រៃវែង ដើម្បីរំដោះភាពចង្អៀតណែន
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ មានទណ្ឌិតចំនួន ៦០នាក់ ត្រូវបានផ្ទេរចេញពីមណ្ឌលអប់រំកែប្រែទី៣ ទៅកាន់ពន្ធនាគារខេត្តក្រចេះ និងពន្ធនាគារខេត្តព្រៃវែង ដើម្បីរំដោះភាពចង្អៀតណែន។

ការផ្ទេរទណ្ឌិត ធ្វើឡើងដោយបានការអនុញ្ញាត ជាគោលការណ៍របស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តព្រៃវែង រួមគ្នាជាមួយ នឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំជា ចំនួន ៦០នាក់ ចេញពីមណ្ឌលអប់រំកែប្រែទី៣ ទៅកាន់ពន្ធនាគារខេត្តក្រចេះ ចំនួន ៣០នាក់ និងពន្ធនាគារខេត្តព្រៃវែង ចំនួន ៣០នាក់ ដើម្បីរំដោះភាពចង្អៀតណែន។


