តុលាការ កោះហៅលោក រ៉ុង ឈុន ឱ្យចូលសវនាការ នៅថ្ងៃទី៣១ មីនា ខាងមុខ
ភ្នំពេញ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចេញដីកាកោះហៅ បង្គាប់ឱ្យ លោក រ៉ុង ឈុន ចូលទៅសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២.០០ រសៀល នៅសាលសវនាការទី ១ ជាកំណត់ដើម្បីជំនុំជម្រះ ពីបទ “ញុះញង់បង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម)” ។

