កម្ពុជា តវ៉ាជំទាស់ជាផ្លូវការមួយទៀត ប្រឆាំងនឹងសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់របស់ភាគីថៃ
ភ្នំពេញ ៖ កម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន។




