លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ឧបត្ថម្ភដល់គ្រួសារមួយដែលកំពុងជួបទុក្ខលំបាក ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ក្រោមការយកចិត្តទុកដាក់ គិតគូរបំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋានស្រុកសំរោងទង ថាមានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាកក្នុងគ្រួសារមានកូន៤នាក់ តែអកុសលពិការចំនួន០៣នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជាក់ស្តែង នាព្រឹកថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមទាំងក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខក្រុមគ្រួសារឈ្មោះ សុខ ភ័ត្រ្តា អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ឃឿន ឆវី អាយុ៤០ឆ្នាំ ដោយពួកគាត់មានកូនចំនួន០៤នាក់ជាបន្ទុកចិញ្ចឹមរាល់ថ្ងៃ និងជាអកុសលកូនបីនាក់ពីការថែមទៀតផង៖កូនទី១ ឈ្មោះ ថន ពិសិដ្ឋ ប្រុសអាយុ២២ឆ្នាំ,កូនទី២ឈ្មោះ ថន សំភាស់ ប្រុសអាយុ២០ឆ្នាំ,កូនទី៣ ឈ្មោះ ថន រ៉ាយុទ្ធប្រុសអាយុ១៨ឆ្នាំ និងកូនទី៤មានឈ្មោះ ថន ស្រីអូន ស្រីអាយុ៦ឆ្នាំ រស់នៅក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជាទឹកចិត្តជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន ៤០០,០០០៛ និងសម្ភារៈគ្រឿងឧបភោគបរិភោ
ថវិកាសម្ភារៈរួមមាន៖អង្ករ ៣បាវ,មី ៣កេស,ទឹកសុទ្ធ ៣កេស,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរ ព្រមទាំងរទេះរុញចំនួន៣ សម្រាប់កូនទាំងបីរបស់គាត់ដែលពិការនោះ ថែមទៀតផង៕



