ព័ត៌មានអន្តរជាតិ

ប្រមូលផ្តុំជោគជ័យតូច រហូតក្លាយជាជោគជ័យធំ | ស្វែងយល់ពីព័ត៌មានក្តៅ នៃមហាសន្និបាតសភាទាំងពីរចិនឆ្នាំ២០២៦ តាមរយៈដានជើងរបស់លោក Xi Jinping

លោក Xi Jinping មេដឹកនាំកំពូលចិន យកចិត្តទុកដាក់យ៉ាងខ្លាំងលើផែនការជាតិ ៥ ឆ្នាំទី១៥ ។ ក្រោមការអនុម័តនៃមហាសន្និបាត សភាទាំងពីររបស់ប្រទេសចិនឆ្នាំ២០២៦ ចិននឹងចាប់ដំណើរការនូវគម្រោងទ្រង់ទ្រាយធំជាច្រើន សូចនាករភារកិច្ចចំនួនលើសពី ១/៣ ផ្តោតលើការធ្វើឱ្យជីវភាព របស់ប្រជាជនកាន់តែល្អប្រសើរ ។

ប្រជាជនត្រូវការអ្វី យើងផលិតអ្វី ពាក្យស្លោក នៃសហគ្រាសផលិតឡានរបស់ប្រទេសចិន ជាការបង្ហាញម្យ៉ាង នៃការគិតពិចារណាស្នូល នៃការធ្វើអភិបាលកិច្ចរបស់បក្សកាន់អំណាចរបស់ចិន ។

ពេលថ្លែងអំពី «គោលដៅ» ក្នុងមហាសន្និបាតសភាទាំងពីរចិន លោកអ្នកតែងលឺគេនាំគ្នាពិភាក្សាថា យើងគួរដោះស្រាយបញ្ហានៃ«ការមានឬមិនមាន» / «ល្អទេ» / «ប្រសើរទេ» — ការជជែកបែបនេះគឺស្តីអំពីការកែលម្អជីវភាពរបស់មហាជន។ ឧទាហរមួយ សេវាថែទាំមនុស្សវ័យចាស់ក្នុងសហគមន៍ ដូចជាអាហារដ្ឋានក្នុងសមគមន៍ ។ កាលពី១០ឆ្នាំមុនគ្មានសេវាបែបនេះទេ ៥ឆ្នាំចុងក្រោយនេះ អាហារដ្ឋានដំណើរការបណ្តើៗ , នៅ ៥ ឆ្នាំខាងមុខ មិនត្រឹមតែនៅទីក្រុង តាមស្រុកតាមឃុំរបស់ចិន អាហារដ្ឋានក្បែរផ្ទះនឹងមានកាន់តែច្រើនថែមទៀត។

ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិដ៏កាន់តែស្មុគស្មាញ លោក Xi Jinping បានបញ្ជាក់ថា គួរប្រើឧត្តមភាពពិសេសអោយបានល្អ ដើម្បីដោះស្រាយការកង្វះបច្ចេកទេសគន្លឹះដែល « មិនអាចទទួលបានពីការសុំ ការទិញ ឬការអង្វរ » — ដែលសំដៅលើយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យា។

តើប្រជាជនដែលបានចាក់ចេញពីភាពក្រីក្រមានជីវភាពយ៉ាងណា, តើប្រាក់ចំណូលរបស់ប្រជាជនចំណូលកម្រិតមធ្យមនិងទាបមានការកើនឡើងឬអត់ , តើក្រុមគន្លឹះមានការងារធ្វើឬអត់ … ក្តីប្រាថ្នាលម្អិតរបស់ប្រជាជនចិនដែលសំដៅលើជីវភាពរស់នៅល្អបវរ គឺជាខ្លឹមសារដ៏សំខាន់ដែលលោក Xi Jinping ជានិច្ចជាកាលតែងតែតាមដានយកចិត្តទុកដាក់។ លោកបានលើកឡើងថា រដ្ឋាភិបាលគួរបន្តកែលម្អប្រព័ន្ធសន្តិសុខសង្គមនិងសេវាសាធារណៈ ដើម្បីកសាងបរិយាការស់នៅប្រកបដោយគុណភាព។ ការធានាអោយប្រជាជនជួបការលំបាកមានជីវភាពរស់នៅជាមូលដ្ឋានបានរំលេចពីឧត្តមភាពនៃយន្តការសង្គមនិយម ដែលមានលក្ខណៈពិសេសចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតសេវាធានារ៉ាប់រ៉ងជីវភាពរបស់ប្រជាជនរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ឥតឈប់ឈរ ប្រព័ន្ធជំនួយសង្គមតាមកម្រិតនិងប្រភេទត្រូវបានបង្កើតជាមូលដ្ឋាន។

ផែនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនបានបង្ហាញនូវជំនឿចិត្តខាងយុទ្ធសាស្ត ប្រសិទ្ធភាពនៃគោលនយោបាយ ភាពរស់រវើកនៃការអភិវឌ្ឍនិងសមត្ថភាពនៃអភិបាលកិច្ច ដែលនឹងបំពេញបន្ថែមស្ថរិភាពនិងភាពប្រាកដប្រជាសម្រាប់ពិភពលោកដែលស្ថិតនៅក្នុងបរិបទច្របូកច្របល់។

កំណត់អាទិភាពនៃគោលដៅ អនុវត្តពាក្យសន្យា ប្រមូលផ្តុំជោគជ័យតូចរហូតក្លាយជាជោគជ័យធំ។ តាមរយៈតុក្កវិជ្ជាអភិបាលកិច្ចរបស់លោក Xi Jinping ដើម្បីកសាងទំនើបកម្មតាមបែបផែនចិន គោលគំនិតប្រព័ន្ធ ជាផ្នែកដ៏សំខាន់មួយ ដែលជាប្រភពមកពីការទទួលមរតក នៃស្មារតីបក្សកុម្មុយនីស្តចិនមានប្រវត្តិសាស្ត្រ ១០៥ ឆ្នាំ៕

To Top