ព័ត៌មានជាតិ

បង្ក្រាបទីតាំង SCAM ONLINE លួចលាក់នៅស្រុកសំរោងទង ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ចំនួន៦នាក់

កំពង់ស្ពឺ ៖ ទីតាំងSCAM ONLINE លួចលាក់ត្រូវបានបង្រ្កាបនៅថ្ងៃទី១៨ខែមីនា ឆ្នាំ ២០២៦  លោកឧត្តមឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាល ខេត្តកំពង់ស្ពឹ  និងលោកព្រះរាជអាជ្ញារង ពៅ  សម្បូរណ៍ តំណាង អយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំង កិច្ចប្រកិបត្តិការបង្រ្កាបទីតាំង SCAM  ONLINE  ស្ថិតនៅភូមិតាំងក្រសាំង  ឃុំព្នាយ  ស្រុកសំរោងទង  ខេត្តកំពង់ស្ពឺ ។

 លោក ឧត្តមសេនីយ៍ត្រី សម ស័ក្ក ស្នងការងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនចំនួន០៧នាក់( ជនជាតិឥណ្ឌូនេស៊ី៦នាក់) :
១.ឈ្មោះLIM  DESY  ភេទស្រីអាយុ៤៤ឆ្នាំ
២.ឈ្មោះYESI DESWITA  ភេទស្រីអាយុ២៥ឆ្នាំ
៣.ឈ្មោះDELA SRISKA  ភេទស្រីអាយុ៣២ឆ្នាំ
៤.ឈ្មោះWIDYA WATI  ភេទស្រីអាយុ២៣ឆ្នាំ
៥.ឈ្មោះNANDO ALDY SAFERA  ភេទប្រុសអាយុ២៩ឆ្នាំ
៦.ឈ្មោះ IIRVAN EFENDI ភេទប្រុសអាយុ២៧ឆ្នាំ ។
៧.ឈ្មោះហេង  សុខពៅ  ភេទប្រុសអាយុ២៦ឆ្នាំ (បើកបររថយន្តឲថៅកែ និងយាមទីតាំង ) ។

 លោកបានបន្តទៀតថា បានដកហូតវត្ថុតាង: ទូរស័ព្ទដៃ៥៩គ្រឿង ឧបករណ៍ថតសម្លេង៨គ្រឿង កុំព្យូទ័រឡេបថប៧គ្រឿង ឯកសណ្ឋាននគរបាល ឥណ្ឌូនេស៊ី៤អាវ សក្តិ និងឡូហ្គោមួយចំនួន ។
ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន៥៩កញ្ចប់ និងធំ ១កញ្ចប់ ។
  ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជា
បានបើកទីតាំងប្រព្រឹត្តបទល្មើស  SCAM
ONLINE ពិតម៉ែន  ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការ សាកសួរនៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងតាមនិតិវិធី ៕
ដោយ:សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតសមត្ថកិច្ច

To Top