ភ្នំពេញ៖ លោក សុខ សូកេន សមាជិកគណៈអចិន្ត្រៃ យ៍នៃគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលីបួងសួងសុំសេចក្ដីសុខ ដើម្បីបើកការដ្ឋានសាងសង់ទីតាំងព្រឹត្តិការណ៍នគរសង្រ្កាន្ត ព.ស. ២៥៦៩ – ២៥៧០ គ.ស. ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ។
ពិធីប្រុងពលីនេះ រៀបចំឡើងនៅថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងបួងសួងដល់បារមីវត្ថុសក្តិសិទ្ធិ ម្ចាស់ទឹកម្ចាស់ដី និងទេវតាថែរក្សារមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីសុំសេចក្តីសុខសិរីសួស្តី និងបួងសួងឱ្យដំណើរការរៀបចំស្ថាបនាទីតាំង ព្រមទាំងកម្មវិធីនានានៃព្រឹត្តិការណ៍ “នគរសង្រ្កាន្ត ឆ្នាំ២០២៦” ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានសុខសុវត្ថិភាពដល់ក្រុមការងារគ្រប់រូប។





