រទេះភ្លើងចំនួន៣៥០១ជើង និងដឹកជញ្ជូនកុងតឺន័រចំនួន៣សែន៥ម៉ឺន២ពាន់ TEU ដែលកើនឡើង៣២ភាគរយនិង២៥ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ល។ ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ “តារាងពិន្ទុ”នៃរទេះភ្លើងចិន-អឺរ៉ុបមានភាពលេចធ្លោនៅចំពោះមុខស្ថានការណ៍អន្តរជាតិដ៏រង្គោះរង្គើនិងសេដ្ឋកិច្ចពិភពលោកដែលចុះទន់ខ្សោយ ។
តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៨ភាគរយយល់ឃើញថា រទេះភ្លើងចិន-អឺរ៉ុបបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការជំរុញការបើកទូលាយកម្រិតខ្ពស់ចំពោះអន្តរជាតិនិងជំរុញការបង្កើតសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ។
ការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,២ភាគរយបានយល់ឃើញថា ការដំណើរការនៃរទេះភ្លើងចិន-អឺរ៉ុបបានលើកកម្ពស់ប្រសិទ្ធភាពឡូជីស្ទិកអន្តរជាតិ និងកាត់បន្ថយថ្លៃដើមនៃពាណិជ្ជកម្មអន្តរជាតិ ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,៨ភាគរយបានថ្លែងថា រទេះភ្លើងចិន-អឺរ៉ុបបានបង្កើតជាវេទិកាថ្មីសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចចិន-អឺរ៉ុប ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៧ភាគរយបានយល់ឃើញថា រទេះភ្លើងចិន-អឺរ៉ុបបានបំពេញបន្ថែមកម្លាំងចលករដ៏នឹងនរជាបន្តបន្ទាប់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។
ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីក្នុងរយៈពេល ២៤ ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន ៩១២៨ នាក់បានចូលរួមការបោះឆ្នោតព្រមទាំងបញ្ចេញមតិផងដែរ ៕

