ព័ត៌មានជាតិ

ក្រសួង ដាក់ឱ្យប្រើប្រាស់សាកល្បង ការដាក់ពាក្យស្នើសុំបន្តសុពលភាព ឆៀក តាមធនាគារដៃគូ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ដំណើរការសាកល្បង ការដាក់ពាក្យស្នើសុំបន្តសុពលភាពត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។

បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ, ការដាក់ឱ្យប្រើប្រាស់ការ ដាក់ពាក្យស្នើសុំនេះ គឺជាជម្រើសបន្ថែម ដើម្បីបង្ខិតសេវា ទៅជិតប្រជាពលរដ្ឋ ចំណេញពេលវេលា និងផ្តល់ភាពងាយស្រួល ក្នុងការស្នើសុំបន្តសុពលភាព ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឡើងវិញតាមធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួង ពន្យល់ថា ក្រោយការដាក់ពាក្យតាមនីតិវិធី និងទូទាត់ប្រាក់រួចរាល់ ប្រជាពលរដ្ឋអាចយកយានជំនិះទៅ «ច្រកអនឡាញ (Online)» នៃមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ភ្ជាប់ជាមួយឯកសារតម្រូវ) ក្នុងការបន្តនីតិវិធីត្រួតពិនិត្យ ដើម្បីទទួលបានលតាបត្រ និងវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា «ការដាក់ពាក្យស្នើសុំនេះ គឺសម្រាប់តែរថយន្តប្រភេទគ្រួសារតែប៉ុណ្ណោះ» ៕

To Top