ព័ត៌មានជាតិ

លោក ហួត ហាក់ អញ្ជើញចែកអំណោយជូននិវត្តន៍ជន មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ដែលមានជីវភាពខ្វះខាត លើកទី៦ ក្នុងឱកាសចូលឆ្នាំថ្មី

ភ្នំពេញ៖ នេះជាលើកទី៦ ដែលលោក ហួត ហាក់ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចែកអំណោយជូននិវត្តន៍ជន មន្រ្តីរាជការ មន្រ្តីកិច្ចសន្យាដែលមានជីវភាពខ្វះខាត កងកម្លាំង ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសម្អាតអនាម័យ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស ក្រសួងទេសចរណ៍ បានចែកអំណោយជាគ្រឿង ឧបភោគបរិភោគ រួមមានទឹកក្រូច មី ទឹកស៊ីអ៉ីវ ទឹកត្រី និងថវិកាម្នាក់ៗ១០ម៉ឺនរៀល ជូនដល់និវត្តន៍ជន មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ដែលមានជីវភាពខ្វះខាត កងកម្លាំងជាមន្ត្រីនគរបាល ភ្នាក់ងារសន្តិសុខ និងជាងភ្លើង ភ្នាក់ងារសម្អាតអនាម័យ ភ្នាក់ងាររត់ឯកសារ ព្រមទាំងមន្ត្រីរាជការ ដែលកំពុងមានជីវភាពខ្វះខាត សរុបចំនួន ២២២រូប ។

លោក ហួត ហាក់ បានសំណេះសំណាល ថ្លែងអំណរគុណ និងលើកទឹកចិត្ដដល់និវត្តន៍ជន កងកម្លាំងជាមន្ត្រីនគរបាល ភ្នាក់ងារសន្តិសុខ និងជាង ភ្នាក់ងារសម្អាតអនាម័យ ភ្នាក់ងាររត់សំបុត្រ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់នាពេលកន្លងមកនេះ។

ទន្ទឹមនឹងនេះ លោក ហួត ហាក់ បានមានប្រសាសន៍លើកទឹកចិត្ត ឱ្យបន្តខិតខំប្រឹងប្រែងរក្សានូវសាមគ្គីភាពបន្តរួមគ្នា ជួយអភិវឌ្ឍក្រសួងទេសចរណ៍ទាំងអស់គ្នា៕

To Top