ស្រ្តីម្នាក់ឡាយវិដេអូ អួតពីរឿងប្តី២ ត្រូវបានហៅមកអប់រំ និងធ្វើកិច្ចសន្យាម្តងទៀត
ភ្នំពេញ ៖ ស្រ្តីវ័យកណ្តាលម្នាក់ ដែលបានឡាយវីដេអូនិយាយអួតអាង ពីរឿងមានប្តី២ក្នុងពេលតែមួយ ត្រូវបានសមត្ថកិច្ចហៅមកអប់រំ និងធ្វើកិច្ចសន្យាម្តងទៀត នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដោយសារតែមិនព្រមបញ្ឈប់ ទង្វើរបស់ខ្លួនដែលបន្តការឡាយរឿងប្តី២នេះ ។

ស្រ្តីម្នាក់នេះ នាពេលកន្លងមក ត្រូវបានហៅមកអប់រំលើកទី១ម្តងហើយ នៅតែមិនព្រមបញ្ឈប់ការឡាយនិយាយពីប្តី២ទៀតនោះ ត្រូវបានស្នងការ នគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ហៅងារថា ជា ម៉ែរក្សានោះថា “នៅថ្ងៃទី២៤ ខែមេស រក្សា បានមកធ្វើកិច្ចសន្យា បញ្ឈប់ឡាយរឿងប្ដី ២នាក់នៅជាមួយគាត់ ដែលធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរដល់ស្ត្រីខ្មែរទូទៅ នៅស្នងការរាធានីម្ដងហើយ។ តែពេលនេះ ម៉ែរក្សាប្រហែលអត់បានទាយមើលខ្លួនឯងទេថាថ្ងៃនេះរាសីឡើងឬចុះនោះទេមើលទៅ ? គ្រួសារមានវិន័យ ប្រទេសមានច្បាប់”៕




