ព័ត៌មានជាតិ

ក្រសួងការងារ ៖ ខេត្តកណ្ដាល មានឱកាស​ការងារ​ជិត ២ម៉ឺនកន្លែង កំពុងរង់​ចាំអតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែង​រកការ​ងារធ្វើ

កណ្ដាល៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​កាលពី​ពេលថ្មីនេះ​ឱ្យដឹង​ថា ខេត្ត​កណ្ដាល មាន​ឱកាស​ការងារ​ប្រមា​ណជិ​ត ២ម៉ឺន​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មក​ពីប្រ​ទេស​ថៃ និងអ្នក​កំពុង​ស្វែងរក​ការ​ងា​រធ្វើ។

តាមរយៈ​ការផ្សព្វ​ផ្សាយ​របស់​​ក្រសួងកា​រងារ​បានឱ្យ​ដឹង​ថា គិត​ត្រឹ​ម​ថ្ងៃ​ទី០៤ ខែ​មេសា ឆ្នាំ​២០២​៦នេះ ខេត្ត​កណ្ដាល មាន​ឱកាស​ការ​ងារ​ចំនួន ១៨,៤១៩​កន្លែង កំពុង​រង់​ចាំប​ង​ប្អូន​អតីតពលករ​ ត្រឡប់​មកពី​ប្រទេស​ថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារធ្វើ​ក្នុង​វិស័យ​ឧស្សា​ហកម្ម កសិ​កម្ម ទេស​ចរ​ណ៍ និងសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បង​ប្អូន​អតីត​ពល​ក​រត្រឡប់មកពីប្រទេសថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ អាច​ស្វែង​រក​លេខទំនាក់​ទំនង ឈ្មោះ​រោង​ចក្រ និង​វិស័យ​ដែលខ្លួន​ពេញចិត្ត​បានតាម​រយៈខិត​បណ្ណកា​រងារ​ របស់​ក្រសួង​ដែល​បានផ្សព្វ​ផ្សាយ​យ៉ាង​លម្អិត។

បើតាមក្រសួងការងារ ក្រៅពីទំនាក់​ទំនងផ្ទាល់​ជាមួយ​ក្រុម​ហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែង​រកការ​ងារ​ទាំង​អស់ ជាពិ​សេសបង​ប្អូនអតីត​ពលករ ក៏អាចទាក់​ទង​មក​ប្រ​ព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យ​ក្រុម​ការងា​រក្រ​សួង​ជួយ​សម្រប​សម្រួល ​ស្វែង​រកការ​ងារជូន​ផងដែរ៕

To Top