នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខយោធិន កំពុងបំពេញបេសកកម្ម នៅសមរភូមិមុខ ក្នុងភូមិសាស្រ្ត ខេត្តកោះកុង
កោះកុង ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរី សួស្តីដល់យោធិន ដែលកំពុងបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តម ក្នុងការការពារ បូរណភាពទឹកដី នៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈាន មកដល់នៅពេលខាងមុខ៕








