បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance បានជួបជាមួយលោក Viktor Orban ក្នុងទីក្រុង Budapest ក្នុងដំណើរទស្សនកិច្ចមួយ មុនពេលការបោះឆ្នោតសភា ។
គណបក្សរបស់នាយករដ្ឋមន្ត្រីហុងគ្រី កំពុងតាមពីក្រោយគូប្រជែង ដែលគាំទ្រ សហភាពអឺរ៉ុប របស់គាត់នៅក្នុងការបោះឆ្នោត ហើយគាត់បានចោទប្រកាន់ទីក្រុងប្រ៊ូសែលថា បានជ្រៀតជ្រែកក្នុងការបោះឆ្នោត លើកនេះផងដែរ។
លោក Vance បានទៅដល់ទីក្រុង Budapest កាលពីថ្ងៃអង្គារ ជាកន្លែងដែលគាត់ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ។
នៅក្នុងឃ្លីបវិដេអូខ្លីមួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Szijjarto បានសាទរចំពោះដំណើរទស្សនកិច្ចនេះថាជាសញ្ញានៃ យុគសម័យមាសសម្រាប់ ទំនាក់ទំនងហុងគ្រី-អាមេរិក។
លោក Vance គឺជាមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីហុងគ្រី ចាប់តាំងពីពេលនោះមក ប្រធានាធិបតីអាមេរិក លោក George W. Bush បានធ្វើដំណើរទៅដល់ទីនោះម្តងកាលពីក្នុងឆ្នាំ ២០០៦។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងពេលវេលាដ៏សំខាន់ មួយសម្រាប់ Orban និងសម្រាប់ EU។ ប្រជាជនហុងគ្រី នឹងទៅបោះឆ្នោតនៅថ្ងៃអាទិត្យដើម្បីបោះឆ្នោត។ ការស្ទង់មតិមុនការបោះឆ្នោតបង្ហាញថា គណបក្ស Fidesz របស់ Orban បានតាមពីក្រោយគណបក្សគាំទ្រ EU គឺTisza របស់លោក Peter Magyar ហើយយុទ្ធនាការរហូតមកដល់បច្ចុប្បន្នត្រូវបានប្រជែងយ៉ាងខ្លាំងក្លា៕
ប្រែសម្រួល៖ស៊ុនលី
