ព័ត៌មានជាតិ

អ្នកវិនិយោគ លើវិស័យអចលទ្រព្យចិន នៅកម្ពុជា អំពាវនាវ ដល់អ្នកវិនិយោគផ្សេងទៀត បន្តធ្វើការវិនិយោគ នៅកម្ពុជាឲ្យបានច្រើន

ភ្នំពេញ ៖ អ្នកវិនិយោគផ្នែកអចលទ្រព្យចិន នៅកម្ពុជា បានអំពាវនាវ ដល់អ្នកវិនិយោគផ្សេងៗទៀត បន្តធ្វើការវិនិយោគ នៅកម្ពុជា ឲ្យបានច្រើនលើវិស័យអចលទ្រព្យ ដោយរំពឹងសេដ្ឋកិច្ចកម្ពុជានឹងរីកចំរើននៅពេលខាងមុខនេះ។

ក្នុងសម្ភាសន៍ជា មួយអ្នកសារព័ត៌មាន លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Groupដែលធ្វើការវិនិយោគ លើវិស័យអចលទ្រព្យបានលើកឡើងថា លោកបានមកធ្វើការវិនិយោគនៅកម្ពុជា អស់រយៈពេល២០ឆ្នាំមកហើយ ។ មូលហេតុដែលធ្វើការ វិនិយោគបន្ថែម នៅពេលនេះ ដោយសារលោកមើលឃើញថា ប្រទេសកម្ពុជាមានការរីកចំរើន ពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រជាពលរដ្ឋខិតខំធ្វើការ ប៉ុន្តែគាត់មានការ លំបាកក្នុងការ ជួលផ្ទះគេស្នាក់នៅ ពិសេសនោះផ្ទះ នៅចំកណ្តាលទីក្រុងមានតម្លៃ ដូច្នេះទើបលោកសម្រេច ចិត្តសាងសង់ផ្ទះ ខុនដូរ មានតម្លៃរសមរម្យ។

លោកបានបន្តថាបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាមានកំណើនច្រើនដូច្នេះគាត់មាន តម្រូវការផ្ទះស្នាក់នៅ។ ការសាងសង់ផ្ទះ ស្នាក់នៅបែបខុនដូរនេះក៏ដូចជាការតបស្នបសងគុណដល់រាជរដ្ឋាភិបាលផងដែរ ។ គម្រោងនេះធ្វើនៅចំកណ្តាលក្រុង លើទំហំដី៥ហិកតា ដោយមានភាពងាយ ស្រួលរស់នៅ មានទាំងផ្សារ កន្លែងហាត់ប្រាណ…។

ទាក់ទិញនឹងបញ្ហាសេដ្ឋកិច្ចនាពេលបច្ចប្បន្នយ៉ាងណាក្តីលោកថាលោកនៅ តែចេញមកបង្កើតគម្រោងអចលទ្រព្យនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ថាប្រជាពលរដ្ឋកម្ពុជា ត្រូវតែមានលំនៅឋានសមរម្យ ។

លោកបញ្ជាក់ថា៖”ខ្ញុំរស់នៅស្រុកខ្មែរជាង២០ ឆ្នាំហើយ អីចឹងខ្ញុំចង់ជួយដល់សង្គមខ្មែរ ឲ្យកាន់តែរីកចំរើន។ … ទោះបីឥលូវសេដ្ឋកិច្ចមិនសូវល្អមែន តែខ្ញុំនៅតែបន្តបើកគម្រោងថ្មី ព្រោះខ្ញុំជឿរជាក់ថាប្រទេសកម្ពុជា នឹងមានសេដ្ឋកិច្ចល្អទៅៗ នៅថ្ងៃក្រោយ”។

ជាមួយគ្នានោះដែរលោកក៏បានអំពាវនាវ ដល់ម្ចាស់គម្រោងផ្សេងៗនៅក្នុងប្រទេសកម្ពុជាបន្តធ្វើការវិនិយោគ លើគម្រោងថ្មីៗផងដែរ។
 
ពិធីសូត្រមន្តបើកការដ្ឋានសាងសង់គម្រោងថ្មីខុនដូចំកណ្តាលទីក្រុង Morgan Central City បានប្រព្រឹត្ត
នៅថ្ងៃទី ៨ ខែមេសា ពិធីបើកការដ្ឋានសាងសង់ និងពិធីសូត្រមន្តសម្រាប់គម្រោង Morgan Central City របស់ក្រុមហ៊ុន Morgan Group ត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធមនៅទីតាំងគម្រោង។

លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ បានចូលរួមជាមួយមន្រ្តីសំខាន់ៗពីវិស័យនានានៅរាជធានីភ្នំពេញ មិត្តភក្តិសារព័ត៌មាន និងបុគ្គលិក Morgan។

តាមរយៈពិធីសូត្រមន្តបែបប្រពៃណី បានបួសសួងសុំឱ្យការសាងសង់ដំណើរការយ៉ាងរលូន និងបានសហការគ្នាធ្វើជាសាក្សី នៃការចាប់ផ្តើមផ្លូវការរបស់គម្រោងសម្គាល់មួយនេះ ដែលបង្ហាញពីក្តីស្រមៃ នៃជីវិតល្អប្រសើររបស់ជនរួមជាតិយើង។

គម្រោងនេះស្របតាមយុទ្ធសាស្ត្រជាតិ បង្កើតលំនៅឋានមានសុវត្ថិភាពដោយចិត្តស្មោះត្រង់។
Morgan Central City ជាគម្រោងសំខាន់មួយដែលក្រុមហ៊ុនអភិវឌ្ឍឡើង ដើម្បីគាំទ្រ”យុទ្ធសាស្ត្រទាំងប្រាំចំណុច” របស់សម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត ដែលផ្តោតលើការ កែលម្អជីវភាពប្រជាពលរដ្ឋ។ ប៉ុន្តែនៅអំឡុង ពេលខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍទីក្រុង ក៏នៅតែមានបញ្ហាក្នុងការស្វែងរកលំនៅឋាន​ ដូច្នេះដោយផ្អែកលើគំនិតថា «មានផ្ទះ មានសុវត្ថិភាព និងសុវត្ថិភាពនាំឱ្យមានភាពរីកចម្រើន» Morgan បានប្តេជ្ញាបង្កើតគម្រោងលំនៅឋានគំរូសម្រាប់ «រស់នៅដោយសុខសាន្ត និងធ្វើការដោយសុភមង្គល» ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ច តាមរយៈការផ្គត់ផ្គង់លំនៅឋាន ការងារ និងជំរុញការអភិវឌ្ឍជាតិដោយភាពសាមគ្គីសង្គម៕

To Top