ព័ត៌មានជាតិ

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យជាក្មេងទំនើងចំនួន ៣៥នាក់ បន្ទាប់ពីប្រព្រឹត្តបទល្មើស ករណីផ្សេងៗគ្នា

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យជាក្មេងទំនើងចំនួន ៣៥នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ១០ករណីផ្សេងៗគ្នា។

ដោយអនុវត្តតាមបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខក្រុមជនសង្ស័យជាក្មេងទំនើងចំនួន ៣៥នាក់ (ស្រី ០២នាក់) ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ១០ករណីផ្សេងគ្នា ក្នុងនោះមានករណីឃាតកម្ម ករណីហិង្សាដោយចេតនា ករណីប៉ុនប៉ងឃាតកម្ម ករណីប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់ ករណីលួចយកម៉ូតូ ករណីលួចទ្រព្យសម្បត្តិ។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងទាំងនេះមានការសហការ ជាមួយកម្លាំងជំនាញ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ។ បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

To Top