សម្តេចធិបតី អញ្ជើញសម្ពោធបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២
តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកការដ្ឋាន គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (ព្រែកជីកហ្វូណនតេជោ) កំណាត់ទី២ ក្នុងខេត្តតាកែវ ។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ លើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៧២.៦ គម បែងចែកជា ២កំណាត់ ដែលកំណាត់ទី១ មានប្រវែង ២១គីឡូម៉ែត្រ និងកំណាត់ទី២ មានប្រវែង ១៥១.៦ គីឡូម៉ែត្រ។


តម្រាយផ្លូវព្រែកជីកនេះ ត្រូវកសាងស្ទើរទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់ តាំងពីអាណាចក្រហ្វូណនមកម៉្លេះ ។




សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជាផ្លូវការ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕




