ព័ត៌មានជាតិ

សម្តេចធិបតីប្រកាសថា បូរណភាពទឹកដី និងប្រជាជនកម្ពុជា ជាអាទិភាពចម្បងបំផុត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសប្តេជ្ញាចិត្តថា បូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺជាអាទិភាពចម្បងធំបំផុតក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ននិងអនាគត ។

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រកាសប្តេជ្ញាចិត្តថា បូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺជាអាទិភាពចម្បងបំផុត ងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ននិងអនាគត និងបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការការពារខ្លួនតាមគ្រប់មធ្យោបាយ ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕

To Top