ព័ត៌មានជាតិ

ក្នុងអំឡុងពេលចូលឆ្នាំ លោក រ័ត្ន ស្រ៊ាង តែងតែអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត នៅភ្នំពេញ

ភ្នំពេញ៖ ក្នុងអំឡុងពេលចូលឆ្នាំ ពោលកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ នៅតាមបណ្ដាគោលដៅ​ ដែលកំពុងចូលរួមជាមួយសមត្ថកិច្ចចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៣ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានបន្តទៅទស្សនាស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ដែលកំពុងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយ ដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ ព្រមទាំងលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់ នាយ-នាយរងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅទាំងអស់ ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលមកចូលរួមទស្សនានៅតាមបណ្តាទីតាំងនានា ដែលបានរៀបចំពិធីកំសាន្តសប្បាយ ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល០៣ថ្ងៃមកនេះ៕

To Top