កម្លាំងចម្រុះ ចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ ចរាចរណ៍ នៅតាមគោលដៅ ក្នុងភូមិសាស្ត្រ នៃខេត្តសៀមរាប
ខេត្តសៀមរាប: ក្រោយពីបញ្ចប់ការចូលឆ្នាំប្រពៃណីខ្មែររួចមក កម្លាំងចម្រុះ បានចាប់ផ្ដើមចុះរិតបន្តឹងអនុវត្តច្បាប់ ចរាចរណ៍សារជាថ្មី នៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២៦ ដែលស្ថិតនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
យើងសង្កេតឃើញថា មានការចូលរួមពីសំណាក់ លោកលីសារី អភិបាលរងខេត្តសៀមរាប លោកអភិបាលស្រុកពួក នគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្តសៀមរាប មន្រ្តីអាវុធហត្ថ និងមន្ត្រីមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តសៀមរាប។

ដើម្បីធ្វើការត្រួតពិនិត្យ លើប័ណ្ណបើកបរ ប័ណ្ណត្រួតពិនិត្យបច្ចេកទេសរថយន្ត និងប័ណ្ណអនុញ្ញាតអាជីវកម្មដឹកទំនិញ និងបន្ថែមពីនោះទៀត ក៏មានការត្រួតពិនិត្យលើការបើកបរមិនពាក់ខ្សែក្រវ៉ាត់ មិនពាក់មួកសុវត្ថិភាព នឹងពិនិត្យរកសារធាតុគ្រឿងញៀន ជាដើម។


ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
