ព័ត៌មានជាតិ

ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៦៨% គ្រោងបញ្ចប់ចុងឆ្នាំ២០២៧

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨% ហើយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មានន័យថា «គម្រោងនេះសម្រេចការងារលឿនជាងផែនការ៦%»។

អ្វីដែលគម្រោងសម្រេចបានរួមមាន៖ ១-ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០% ,២-ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩% ,៣-រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨%, ធ្នឹម T ចាក់ ១៨០ ដើម សម្រេចបាន ១៣២ ដើម, ធ្នឹម T ចាក់នៅកន្លែង ១៨០ដើម សម្រេចបាន ១៥៦ដើម ,៤-បណ្តាញ ផ្លូវសម្រេចបាន ៤៤.៤%, តភ្ជាប់ សម្រេចបាន ៥០%, ផ្លូវបង្វែរទិស(Ram) សម្រេចបាន ៤២%។

ស្ពានចាក់អង្រែក្រោម-ព្រែកប្រា បើកការដ្ឋាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

អ្នកនាំពាក្យ ថា «តាមប្រតិទិនដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ»៕

To Top