ក្រសួងពាណិជ្ជកម្ម និង តំណាងនាំចូល-ចែកចាយប្រេងឥន្ធនៈ ជួបពិភាក្សា ដើម្បីតាមដាន និងវាយតម្លៃការ ប្រែប្រួលតម្លៃប្រេង
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សា ការងារជាមួយតំណាងក្រុមហ៊ុន នាំចូល-ចែកចាយប្រេងឥន្ធនៈ ដឹកនាំដោយលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ព្រមទាំងតំណាងអ្នកនាំចូល និងចែកចាយប្រេងឥន្ធនៈជាច្រើនរូប។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ បន្តតាមដាន និងវាយតម្លៃលើការប្រែប្រួលយ៉ាង ឆាប់រហ័សនៃថ្លៃប្រេងឥន្ធនៈ ទាំងនៅលើទីផ្សារអន្តរជាតិ និង ទីផ្សារក្នុងស្រុក ដើម្បីពិនិត្យស្វែងរកវិធានការសមស្រប ក្នុងការដោះស្រាយនូវក្តីកង្វល់ និងការព្រួយបារម្ភ និងជួយសម្រួល ដល់ជីវភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ និងដេប៉ូចែកចាយប្រេងឥន្ធនៈ នៅទូទាំងប្រទេស ៕

