ព័ត៌មានជាតិ

ប្រមុខការទូតចិន បន្តបំពេញទស្សនកិច្ច​ ផ្លូវការនៅកម្ពុជា បន្ទាប់ពីកិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២»

រូបភាព៖ ទទក

ភ្នំពេញ៖ បន្ទាប់ពីកិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២» រវាងរដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិ កម្ពុជា-ចិន រួចរាល់ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបន្តបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ។

ក្នុងនោះ លោក វ៉ាង យី បាននឹងកំពុងជួបពិភាក្សា ស៊ីជម្រៅជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការជំរុញការអនុវត្ត ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់ ។

To Top