កម្ពុជា បង្ហាញថា គុណភាពទឹកទន្លេមេគង្គ នៅតែមានស្ថានភាពល្អ នៅដើមឆ្នាំ២០២៦
ភ្នំពេញ ៖ ក្រសួងបរិស្ថានកម្ពុជា បានបង្ហាញថា ការត្រួតពិនិត្យគុណភាពទឹកជាប្រចាំតាមបណ្តោយទន្លេមេគង្គ មានស្ថានភាពនៅតែស្ថិតក្នុងកម្រិត «ល្អ» ក្នុងអំឡុង ត្រីមាស ទីមួយ នៃឆ្នាំ២០២៦។

ក្រសួងបរិស្ថាន ធ្វើការវាយតម្លៃគុណភាពទឹកប្រចាំខែនៅតាមទីតាំងតាមដាន ត្រួតពិនិត្យចំនួន១១ ទីតាំង ដោយ ការអនុវត្ត សហកា រ ជាមួយមន្ទីរបរិស្ថានខេត្ត និងរាជធានីតាម នៅតាមបណ្តោយ ទន្លេមេគង្គ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ភ្នំពេញ និងព្រៃវែង។
ការវាយតម្លៃផ្តោតលើ ប៉ារ៉ាម៉ែត្រសំខាន់ៗចំនួន១២ ដែលប្រើ ដើម្បីវាយតម្លៃគុណភាពទឹក សម្រាប់ការពារសុខភាព សារធារណៈ រួមមាន pH អុកស៊ីសែនរលាយក្នុងទឹក (DO) សារធាតុរឹងសរុប (TSS) អុកស៊ីសែនជីវគីមី (BOD) អុកស៊ីសែនគីមី (COD) អាសូត (TN) ផូស្វ័រ (TP) អាសូតនីត្រាត (NO3-N) និងលោហធាតុធ្ងន់ដូចជា កាដមីញ៉ូម (Cd) ក្រូមីញ៉ូមហិចសាវ៉ាឡង់ (Cr6+) សំណ (Pb) និងបារត (Hg)។

យោងតាមលទ្ធផលចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ គុណភាពទឹកទន្លេមេគង្គត្រូវបានកត់ត្រាជាប់លាប់ក្នុងកម្រិត “ល្អ” នៅតាមទីតាំងគោលដៅទាំង១១ទីតាំង ដែលត្រូវបានត្រួតពិនិត្យ។ ការរកឃើញបង្ហាញថា គុណភាពទឹកទន្លេមេគង្គ នៅតែស្ថិតកម្រិតអនុឡោមតាមស្តង់ដារជាតិ សម្រាប់គុណភាពទឹកលើដី។
ក្រសួងបរិស្ថាន បញ្ជាក់ថា ការត្រួតពិនិត្យជាប្រចាំ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាការ រកឃើញដំបូងនៃការបំពុល ដែលអាចកើតមាន និងគាំទ្រដល់កា រគ្រប់គ្រងធនធានទឹកដោយផ្អែកលើភស្តុតាង វិទ្យាសាស្រ្ត។

ទិន្នន័យលម្អិត និងការបកស្រាយបច្ចេកទេសត្រូវបានចងក្រងសម្រាប់ជាឯកសារយោងនាពេលអនាគត។ ជាមួយគ្នានេះក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការថែរក្សាគុណភាពទឹក តាមរយៈការចុះពិនិត្យនិងការអនុវត្តតាមដានគុណភាពទឹកទន្លេមេគង្គជាបន្ត និងពង្រឹងលើកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ន ពាក់ព័ន្ធផងដែរ៕
