ព័ត៌មានជាតិ

ពីអ្នករំដោះជាតិ មកជាអ្នកការពារ និងជាអ្នកកសាងជាតិ ដំណើរនៃភាពជាមេដឹក នាំរបស់សម្ដេចតេជោ កំពុងទាក់ទា ញការចាប់អារម្មណ៍ ពីអ្នកអានទូទាំងសកលលោក

ភ្នំពេញ ៖ ក្នុងប្រវត្តិសាស្ត្រពិភពលោក កម្រមានមេដឹកនាំរូបណា ដែលឆ្លងកាត់ការតស៊ូគ្រប់ដំណាក់កាល តាំងពីការរំដោះជាតិ ការការពារសន្តិភាព និងការកសាងប្រទេសពីបាតដៃទទេ ឱ្យមានការអភិវឌ្ឍដូចសម្ដេចតេជោ ហ៊ុន សែន នោះឡើយ។

បច្ចុប្បន្ន ដំណើរជីវិតដឹកនាំនេះ បានក្លាយជាប្រធានបទដ៏មានឥទ្ធិពល ដែលសារព័ត៌មានអន្តរជាតិធំៗសម្រុកចុះ ផ្សាយយ៉ាងច្រើន តាមរយៈសៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ “The Father Who Shielded and Never Left”។

អន្តរជាតិបានឱ្យតម្លៃខ្ពស់លើការស ម្រេចចិត្តជាយុទ្ធសាស្ត្រនៅក្នុងសៀវភៅនេះ ជាពិសេសយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» ដែលត្រូវបានចាត់ទុកថាជា «មូលដ្ឋានគ្រឹះសន្តិភាព» សម្រាប់ពិភពលោក។ ស្មារតី «មិនដែលបោះបង់ ចោល» (Never Left) និងការតម្កល់សុវត្ថិភាពពលរដ្ឋជាធំ គឺជាតម្លៃពិតនៃភាពជាអ្នកដឹកនាំដែលកំពុងត្រូវបានបន្តរក្សាយ៉ាងខ្ជាប់ខ្ជួនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ជាក់ស្ដែងភាពឆ្លាតវៃ និងរបៀបក្នុងការដោះស្រាយវិបត្តិព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅ បានសបញ្ជាក់ប្រាប់អន្តរជាតិកាន់តែច្បាស់ថា កម្ពុជាមានគ្រឹះសន្តិភាពដ៏រឹងមាំ និងមានការបន្តវេនដោយភាពជឿជាក់បំផុត។

យោងតាមការចុះផ្សាយរបស់សារព័ត៌  មានបរទេស អ្វីដែលធ្វើឱ្យអ្នកអានស កលលោកជក់ចិត្តខ្លាំងបំផុត គឺការលាតត្រដាងពីអាថ៌កំបាំងនៃការបំប្លែងខ្លួនរបស់មេដឹកនាំកម្ពុជា។

សៀវភៅដែលនិពន្ធដោយលោកស្រី Fari មួយនេះ បានបង្ហាញឱ្យពិភព លោកឃើញថា សម្ដេចតេជោមិនត្រឹមតែជា «អ្នករំដោះ» ជាតិឱ្យផុតពីរបបប្រល័យ ពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែលោកបានបន្តដើរតួជា «អ្នកការពារ» ឬ “ខែលការពារ” (The Shield) ដែលហ៊ានដាក់ជីវិត ដើម្បីប្ដូរយកសន្តិភាព និងជា «អ្នកកសាង» ដ៏ប៉ិនប្រសប់ដែលបានប្រែក្លាយ វាលពិឃាតមកជាដែនដីនៃការអភិវឌ្ឍន៍។

ការដែលសារព័ត៌មានពិភពលោកនាំគ្នាដកស្រង់ខ្លឹមសារនៃសៀវភៅ “The Father” មកចុះផ្សាយពីកម្ពុជាបែបនេះ គឺជាមោទនភាពជាតិដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន។ វាជាសក្ខីភាពបញ្ជាក់ថា ពិភពលោកលែងមើល រំលងកម្ពុជាទៀតហើយ ផ្ទុយទៅវិញ គេបាននិងកំពុងស្វែងយល់ពី “រូបមន្តសន្តិភាព” របស់ខ្មែរ ដើម្បីយកទៅដោះស្រាយបញ្ហាសកល។

ជោគជ័យលើឆាកអន្តរជាតិនេះ មិនត្រឹមតែលើកកម្ពស់កិត្តិយសថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកិត្តិនាម “កម្ពុជា” ជះពន្លឺយ៉ាងត្រចះត្រចង់ក្នុងនាមជាប្រទេសគំរូនៃស្ថិរភាព៕

To Top