មហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ ២០២៦ របស់ Vietjet បង្ហាញពីលទ្ធផលការងារដ៏រឹងមាំក្នុងឆ្នាំ ២០២៥ ការចែកភាគលាភ ៣០% និងផែនការពង្រីកវិសាលភាពទៅកាន់ពិភពលោក
ភ្នំពេញ៖ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុនភាគហ៊ុនអាកាសចរណ៍ Vietjet (HOSE: VJC) បានរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) ឆ្នាំ ២០២៦ ប្រកបដោយជោគជ័យ ដែលនេះជាសញ្ញានៃដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ដោយផ្តោតលើការពង្រីកខ្លួនជាសកល កំណើនប្រកបដោយនិរន្តរភាព និងតម្លៃភាគហ៊ុនិករយៈពេលវែង។ កំណើនជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើររបស់ Vietjet នឹងផ្តល់លទ្ធភាពកាន់តែប្រសើរឡើងដល់អ្នកដំណើរក្នុងប្រទេសកម្ពុជា ក្នុងការទទួលបានសេវាកម្មធ្វើដំណើរដែលមានតម្លៃសមរម្យ និងងាយស្រួលនៅទូទាំងតំបន់ និងពិភពលោក។

សមិទ្ធផលលេចធ្លោ
នៅក្នុងឆ្នាំ ២០២៥ Vietjet សម្រេចបាននូវលទ្ធផលអាជីវកម្មយ៉ាងរឹងមាំ ដោយសម្រេចបានលើសផែនការដែលបានកំណត់ និងពង្រឹងភាពធន់នៃប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារអាកាសចរណ៍សកលដែលមានភាពប្រែប្រួល។ ក្រុមហ៊ុនអាកាសចរណ៍នេះបានប្រតិបត្តិការដោយប្រើប្រាស់យន្តហោះចំនួន ១៣៥ គ្រឿង ក្នុងនោះ ១០១ គ្រឿងមានមូលដ្ឋាននៅប្រទេសវៀតណាម ដោយបម្រើការលើផ្លូវហោះហើរចំនួន ២៥៤ ខ្សែ និងដឹកជញ្ជូនអ្នកដំណើរ ២៨,២ លាននាក់ តាមរយៈជើងហោះហើរជាង ១៥៣.០០០ ជើង។ Vietjet កត់ត្រាបាននូវចំណូលសរុបចំនួន ៨២,០៩៣ ទ្រីលានដុង (ប្រហែល ៣,១១ ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញក្រោយបង់ពន្ធចំនួន ២,១២៣ ទ្រីលានដុង (ប្រហែល ៨០,៥៨ លានដុល្លារអាមេរិក) ដែលតួរលេខនេះតំណាងឱ្យការកើនឡើង ៥១,២% និងសម្រេចបាន ១២០% នៃគោលដៅប្រចាំឆ្នាំរបស់ខ្លួន។
ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានរួមចំណែកបង់ពន្ធ និងកម្រៃផ្សេងៗទាំងផ្ទាល់ និងប្រយោល ចំនួន ១០,៥៣៧ ទ្រីលានដុង (ប្រហែល ៣៩៩,៩៦ លានដុល្លារអាមេរិក)។ ដើម្បីគាំទ្រដល់កំណើននាពេលអនាគត Vietjet បានពង្រីកការបញ្ជាទិញយន្តហោះរបស់ខ្លួនជាមួយនឹងយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង និងជម្រើសទិញបន្ថែម ៥០ គ្រឿងទៀត ព្រមទាំងយន្តហោះប្រភេទទំហំធំទូលាយ មានផ្លូវដើរពីរខែ្សនៅកណ្តាល Airbus A330neo ចំនួន ២០ គ្រឿង ដែលធ្វើឱ្យក្រុមហ៊ុនពង្រឹងតំណែងរបស់ខ្លួនក្នុងចំណោមអ្នកបញ្ជាទិញយន្តហោះធំជាងគេបំផុតនៅលើពិភពលោក។

ពានរង្វាន់ដ៏មានកិត្យានុភាព
សមិទ្ធផលរបស់ Vietjet ក្នុងឆ្នាំ ២០២៥ ត្រូវបានទទួលស្គាល់តាមរយៈពានរង្វាន់អន្តរជាតិល្បីៗជាច្រើន រួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុត លំដាប់កំពូលទាំង ១០ ប្រចាំឆ្នាំ ២០២៥ និងពានរង្វាន់និរន្តរភាពពីសំណាក់ស្ថាប័ន AirlineRatings ព្រមទាំងការទទួលស្គាល់ជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃបំផុតនៅអាស៊ីអាគ្នេយ៍ដោយ Brand Finance។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានចុះក្នុងបញ្ជីល្អបំផុត ក្នុងលំដាប់កំពូល ៥០ នៅវៀតណាម ដោយ Forbes Vietnam និងជាក្រុមហ៊ុនអាកាសចរណ៍ដែលកាត់បន្ថយការបំភាយឧស្ម័នមានប្រសិទ្ធភាពបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយ Cirium។
យុទ្ធសាស្ត្រសកល – ការពង្រីកវិសាលភាព និងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី
ឈានចូលដល់ឆ្នាំ ២០២៦ Vietjet នៅតែបន្តប្តេជ្ញាចិត្តចំពោះយុទ្ធសាស្ត្រ “ហោះហើរជុំវិញពិភពលោក – ឈានទៅកាន់កម្ពស់ថ្មី” ដោយផ្តោតលើការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិទៅកាន់ទីផ្សារសំខាន់ៗដូចជា អឺរ៉ុប និងសហរដ្ឋអាមេរិក។ ដើម្បីគាំទ្រដល់កំណើននេះ ក្រុមហ៊ុនអាកាសចរណ៍បន្តពង្រឹង និងធ្វើទំនើបកម្មយន្តហោះរបស់ខ្លួនជាមួយនឹងប្រភេទយន្តហោះ Airbus A321neo, A330neo និង Boeing 737-8 ព្រមទាំងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនឈានមុខគេលើពិភពលោក រួមមាន Rolls-Royce, CFM និង Pratt & Whitney។

Vietjet ក៏កំពុងដើរតួជាអ្នកត្រួសត្រាយផ្លូវក្នុងការបង្កើត “មជ្ឈមណ្ឌលហិរញ្ញវត្ថុអាកាសចរណ៍អន្តរជាតិ” ដោយសហការជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមក្នុងទីក្រុងហូជីមិញ ដែលនេះជួយពង្រឹងចក្ខុវិស័យរយៈពេលវែងរបស់ខ្លួនសម្រាប់ការច្នៃប្រឌិតក្នុងឧស្សាហកម្ម និងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាកាសចរណ៍នេះកំពុងបង្កើនការវិនិយោគបន្ថែមលើកងយន្តហោះប្រភេទទំហំធំទូលាយ មានផ្លូវដើរពីរខែ្សនៅកណ្តាល និងកាប៊ីនយន្តហោះថ្នាក់ពាណិជ្ជកម្មកម្រិតខ្ពស់ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលកំពុងកើនឡើង ជាពិសេសលើផ្លូវហោះហើររយៈឆ្ងាយ។
លោកបណ្ឌិត Philipp Rösler សមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលរបស់ Vietjet និងជាអតីតឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ បានមានប្រសាសន៍ថា៖ “Vietjet បានរៀបចំខ្លួនសម្រាប់ការដណ្តើមទីផ្សារអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយលោកបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាពប្រតិបត្តិការ និងគំរូសេវាកម្មរបស់ក្រុមហ៊ុន នឹងជួយរក្សាតម្លៃប្រកួតប្រជែង ខណៈពេលដែលផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតដល់អ្នកដំណើរលើផ្លូវហោះហើររយៈឆ្ងាយ។”

ការវិនិយោគសម្រាប់អនាគត – ការធ្វើឱ្យប្រតិបត្តិការមានភាពប្រសើរឡើង និងបង្កើនប្រសិទ្ធភាព
ទន្ទឹមនឹងយុទ្ធសាស្ត្រពង្រីកវិសាលភាព Vietjet បន្តវិនិយោគលើប្រសិទ្ធភាពប្រតិបត្តិការរយៈពេលវែង និងកំណើនប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនអាកាសចរណ៍កំពុងអភិវឌ្ឍមជ្ឈមណ្ឌលថែទាំ ជួសជុល និងត្រួតពិនិត្យរបស់ខ្លួន នៅព្រលានយន្តហោះ Long Thanh និងពង្រីកសេវាកម្មនៅលើដីដោយខ្លួនឯង នៅព្រលានយន្តហោះ Noi Bai និង Tan Son Nhat ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ។
វិទ្យាស្ថានអាកាសចរណ៍ Vietjet (VJAA) ក៏សម្រេចបានកំណើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៥ ដោយបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ១៥.១៩៨ វគ្គ សម្រាប់សិក្ខាកាមចំនួន ១៦២.១០០ នាក់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការកសាងធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងវិស័យអាកាសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏កំពុងបន្តធ្វើពិពិធកម្មផលិតផលសេវាកម្មបន្ទាប់បន្សំ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាមួយដៃគូសកល ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍នាពេលអនាគត។
ការបង្កើនតម្លៃភាគហ៊ុនិក – ចក្ខុវិស័យរយៈពេលវែង
នៅក្នុងមហាសន្និបាត AGM ភាគហ៊ុនិកបានអនុម័តការបែងចែកភាគលាភ ៣០% ជាភាគហ៊ុន និងបានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មីចំនួនពីររូប ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការរក្សាតុល្យភាពរវាងកំណើន ប្រសិទ្ធភាពប្រតិបត្តិការ និងផលចំណេញប្រកបដោយនិរន្តរភាពសម្រាប់ភាគហ៊ុនិក។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមប្រឹក្សាភិបាល Vietjet បានថ្លែងថា៖ “Vietjet មិនត្រឹមតែដឹកជញ្ជូនអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែយើងតភ្ជាប់សេដ្ឋកិច្ច ក្តីសុបិន និងអនាគត។ ជាមួយនឹងចក្ខុវិស័យរយៈពេលវែងរាប់ទសវត្សរ៍ យើងប្តេជ្ញាបង្កើតតម្លៃដ៏យូរអង្វែងសម្រាប់ភាគហ៊ុនិករបស់យើង។ នៅពេលដែលវិនិយោគិនផ្ដល់ទំនុកចិត្តដល់ Vietjet យើងមិនត្រឹមតែខិតខំសម្រេចឱ្យបាននូវលទ្ធផលដ៏រឹងមាំក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានកំណើនប្រកបដោយវិន័យ និងនិរន្តរភាព ព្រមទាំងពង្រីកកាលានុវត្តភាពសម្រាប់អនាគតផងដែរ។ នៅពេលដែលពិភពលោកបើកចំហកាន់តែខ្លាំង Vietjet នឹងបន្តហោះហើរឱ្យបានកាន់តែឆ្ងាយបន្ថែមទៀត។”
តាមរយៈការឈានចូលដល់ដំណាក់កាលថ្មីនៃការពង្រីកខ្លួនជាសកល និងសន្ទុះនៃកំណើនរយៈពេលវែង Vietjet បន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយក្នុងតំបន់អាស៊ី និងជាជម្រើសនៃវិនិយោគរយៈពេលវែងដ៏ទាក់ទាញ ដែលស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធនៃឧស្សាហកម្មអាកាសចរណ៍សកល។
សេវាកម្មហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ រវាងសៀមរាប និងហាណូយ ផ្តល់ឱ្យអ្នកដំណើរនូវច្រកទ្វារផ្ទាល់ទៅកាន់រដ្ឋធានីរបស់ប្រទេសវៀតណាម និងការតភ្ជាប់ជើងហោះហើរបន្តយ៉ាងរលូនទៅកាន់គោលដៅនានានៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងការគាំទ្រពី យន្តហោះដ៏ទំនើប ស្តង់ដារសុវត្ថិភាពខ្ពស់ និងកំណើតនៃបណ្តាញតភ្ជាប់ទៅកាន់ច្រកអន្តរជាតិ Vietjet មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់ជូនអ្នកដំណើរក្នុងប្រទេសកម្ពុជានូវជម្រើសធ្វើដំណើរកាន់តែច្រើន និងការតភ្ជាប់កាន់តែប្រសើរ នៅពេលដែលក្រុមហ៊ុនឈានចូលដល់ដំណាក់កាលនៃកំណើនបន្ទាប់ក្នុងឆ្នាំ ២០២៦។
