ព័ត៌មានជាតិ

ក្រសួងការបរទេស បដិសេធចំពោះបុគ្គល ឃុន ដេវីត បានក្លែងបន្លំជាមន្រ្តីរាជការ ក្នុងតួនាទីជាអគ្គនាយក នៃក្រសួងការបរទេស

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសបដិសេធ ទាំងស្រុង ចំពោះករណីបុគ្គល ឃុន ដេវីត (KHUN DEVITH) ដែលបានក្លែងបន្លំជាមន្រ្តីរាជការ ក្នុងតួនាទីជាអគ្គនាយក នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ តាមរយៈប្រព័ន្ធបណ្តាញសង្គម ដើម្បីប្រើជាផលប្រយោជន៍ណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់មន្រ្តីរាជការ និងថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាក្រសួងទាំងមូល ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា បុគ្គលខាងលើ ពុំមែនជាមន្ត្រីរាជការ និងពុំមានទំនាក់ទំនង ការងារជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នោះទេ ៕

To Top