ព័ត៌មានជាតិ

CMAC កំពុងមមាញឹក ក្នុងការបោសសម្អាត គ្រាប់បែកចង្កោមរំដោះដី ជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសារ របស់ពលរដ្ឋ

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) កំពុងតែមមាញឹកក្នុងការបោសសម្អាត គ្រាប់បែកចង្កោមរំដោះដី ជាតំបន់សេដ្ឋកិច្ច សង្គមគ្រួសាររបស់ប្រជាពលរដ្ឋ ដូចជា ជាចម្ការដំឡូង ដែលត្រូវប្រមូលផលនេះជាដើម។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ថា «ការបាញ់គ្រាប់បែកចង្កោមពីទាហានថៃឈ្លានពាន មកលើគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋ និង ហេដ្ឋារចនាសម្ពន្ធ័ស៊ីវិល ដើម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គម ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ» ។

លោក អគ្គនាយក បន្ដថា រួមគ្នាបង្ការគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាក សេដ្ឋកម្មសង្គមឱ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យនិងវិធានការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល៕

To Top