ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ រៀបចំគម្រោងការងារ ឱ្យចេញជាលទ្ធផលល្អ ត្រូវផ្តោតលើការធ្វើផែនការ និងព្យាករណ៍

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានលើកឡើងថា ការរៀបចំគម្រោងការងារ ឱ្យចេញជាលទ្ធផលល្អ ជាក់ស្តែងក្នុងការអនុវត្ត ត្រូវផ្តោតសំខាន់លើ ការធ្វើផែនការ និងការព្យាករណ៍ ។

ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣ ០៩៣នាក់ នៅថ្ងៃទី២៨ មេសា លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ការធ្វើផែនការ និងការព្យាករណ៍ អ្នកដឹកនាំត្រូវបញ្ជាក់ច្បាស់លាស់ អំពីស្នូល នៃបេសកកម្ម , រៀបចំភារកិច្ចឱ្យដំណើរការងារមានប្រសិទ្ធភាពខ្ពស់ និងរក្សាតុល្យភាព រវាងការចូលរួមដោយអ្នកដឹកនាំផ្ទាល់ និងការចាត់ចែងប្រគល់ភារកិច្ច ។

លោកបន្ថែមថា ភាពជាអ្នកដឹកនាំ ដែលមានរចនាសម្ព័ន្ធរឹងមាំ គឺភាពជាអ្នកដឹកនាំ ដែលអាចរៀបចំបង្កើតការងារ ដែលមានសារៈប្រយោជន៍ខ្ពស់ ធ្វើការគិតទុកជាមុនបានសុក្រឹត្យ រៀបចំ និងអភិវឌ្ឍន៍ក្រុមការងារ របស់ខ្លួនប្រកបដោយទំនុកចិត្ត៕

To Top