DAP News
ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ជួបប្រជុំសមាជិក ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានជួបប្រជុំសំណេះសំណាល ជាមួយសមាជិកក្រុមការងារ ចំពោះកិច្ចក្នុងវិស័យក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង ។

នៅក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី ឧកញ៉ា សុក រ៉ាដូ លោក ជេត ភិរម្យ និងលោក យន់ សុវណ្ណារិទ្ធិ ជាអនុប្រធានសមាគម បណ្តាញកសិករតេជោ ព្រមទាំងសមាជិក-សមាជិកា ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង ។

ទន្ទឹមនេះ សមាគមបណ្តាញកសិករតេជោបានប្រកាសតែងតាំង ឧកញ៉ា សុក រ៉ាដូ ជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកប្រចាំខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀងផងដែរ។

To Top