ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS ដែលបានដឹកភ្ញៀវចម្រុះ ជាតិសាសន៍ ជាង៤០០នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីចូលទស្សនា នៅកម្ពុជារយៈពេលមួយថ្ងៃ ។

នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយ ១៧២,៥៣ ម៉ែត្រ ប្រវែងទទឹង ២៤,៨០ ម៉ែត្រ ជម្រៅ ៧,០០ ម៉ែត្រ បានចូលចតនៅផែព្រះសីហនុ ដោយសុវត្ថិភាព នាវេលាម៉ោង ៧ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិក សរុបចំនួន ៣៧២ នាក់ (ស្រី ៨០ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍ សរុបចំនួន ៤១៣ នាក់ (ស្រី ២១៣ នាក់) មាន ២៤ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិកចំនួន២៦២ នាក់ ។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៦រសៀលថ្ងៃដដែល៕








