សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំ របស់ គ.ជ.ប សម្រាប់ថ្ងៃទី៣០ មេសា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ កំណត់ហេតុអង្គប្រជុំកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ពិនិត្យ និងសម្រេចលើឯកសារ ចំនួន ១៩ ប្រភេទ សេចក្តីណែនាំ សេចក្តីសម្រេច ទម្រង់របាយការណ៍ និងវិធានការដោះស្រាយផលប៉ះពាល់ ប្រជាពលរដ្ឋ និងទីតាំងភូមិសាស្ត្រ បន្ទាប់ពីការឈ្លានពាន លើបូរណភាពទឹកដីកម្ពុជាពីយោធាថៃ សម្រាប់ប្រើប្រាស់ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានឯកភាព លើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលខ្លឹមសារ និងបានឯកភាព លើឯកសារ ចំនួន ១៩ ប្រភេទ រួមមានដូច ខាងក្រោម៖
- សៀវភៅច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោ ធនកម្មនៃច្បាប់នេះ
- សៀវភៅច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ
- សៀវភៅណែនាំស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
- សេចក្តីសម្រេចបដិសេធការសុំចុះឈ្មោះបោះឆ្នោត (ទ.១០០៩)
- បណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ
- បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ
- បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិចល័ត
- បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ
- បណ្ណសម្គាល់ភ្ញៀវពិសេស
- ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧)
- ពាក្យបណ្តឹង (ទ.១២០២)
- សម្រង់សេចក្ដីសម្រេច (ទ.១២០៣)
- លិខិតអញ្ជើញនៅក្រុមប្រឹក្សាឃុំ សង្កាត់
- កំណត់ហេតុសាកសួរនៅក្រុមប្រឹក្សាឃុំ សង្កាត់
- កំណត់ហេតុប្រជុំផ្សះផ្សានៅក្រុមប្រឹក្សាឃុំ សង្កាត់
- កំណត់ហេតុប្រជុំសម្រេចនៅក្រុមប្រឹក្សាឃុំ សង្កាត់
- ស្រោមសំបុត្រសម្រាប់ដាក់រាល់សម្រង់សេចក្ដីសម្រេច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ យល់ព្រមលើបណ្ដឹងតវ៉ា (ទ.១២០៣)
- ស្រោមសំបុត្រសម្រាប់ដាក់រាល់សម្រង់សេចក្តីសម្រេច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ បដិសេធលើបណ្ដឹងតវ៉ា (ទ.១២០៣)
- ស្រោមសំបុត្រសម្រាប់ដាក់រាល់បណ្ដឹងតវ៉ាទៅនឹងការបដិសេធ ការសុំចុះឈ្មោះ (ទ.១២០២) ដែលត្រូវបានដាក់ប្តឹងនៅក្រោយពេលកំណត់។
៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលខ្លឹមសារ និងបានឯកភាពលើ៖
- លិខិតគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- សេចក្តីណែនាំស្តីពី ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
- ប្រតិទិននៃការផ្តល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥
- ទម្រង់របាយការណ៍ចំនួន ៤ (បួន) ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់លិខិតអញ្ជើញអ្នកមា នឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
- សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៦។
៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើសំណើ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប ដែលសុំការសម្រេចជាគោលការណ៍ លើវិធានការដោះស្រាយចំពោះផលប៉ះពាល់ ដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្រោយពីការ
ឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃដែល ផលប៉ះពាល់ទាំងនោះមានដូចខាងក្រោម៖
- ប៉ះពាល់ដល់អ្នកបោះឆ្នោត ប្រមាណជាង ១០.០០០ នាក់ (មួយម៉ឺននាក់)
- ការិយាល័យបោះឆ្នោតសរុបចំនួន ២៨ ការិយាល័យ
- ភូមិសរុបចំនួន ១៨ ស្ថិតក្នុងភូមិសាស្រ្តឃុំ សង្កាត់សរុបចំនួន ១១ និងក្រុង ស្រុក ចំនួន ៦ ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
ចំពោះករណីនេះ អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាព ជាគោលការណ៍តាមសំណើរបស់ អគ្គលេខាធិការដ្ឋាន ដែលតម្រូវឱ្យលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តទាំងបីខាងលើ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវកំណត់ទីតាំងការិយាល័យ ចុះឈ្មោះបោះឆ្នោ តចល័ត និងរយៈពេលធ្វើការសមស្រប នៅតាមភូមិក្នុងឃុំ សង្កាត់ជិតកន្លែងស្នាក់នៅ ឬជិតមណ្ឌលភៀសសឹក ដើម្បីបង្កការងាយស្រួល ដល់ពួកគាត់បានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត៕








