ព័ត៌មានជាតិ

កម្មករ និងសហជីពថា ការដំឡើង​ប្រាក់​ឈ្នួល​ ជា​បន្តបន្ទាប់ ​របស់​រាជរដ្ឋាភិ​បាល ​ដែល​ធ្វើឲ្យ​កម្មករ​ មាន​ជីវ​ភាព​កាន់​តែ​ធូរធា គឺជា​ស្មារ​តី​ស្រ​ប តាម​ទិវាពលកម្ម​ អន្តរ​ជាតិ ១ឧសភា

ភ្នំពេញ ៖ សហជីព និងកម្មករ ក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការខិតខំរបស់រាជរដ្ឋា​ភិបាលក្នុងការដំឡើ​ងប្រាក់ឈ្នួលជាបន្ត​បន្ទាប់​ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ ដែលធ្វើ​ឱ្យកម្មករមាន​ជីវភាពកាន់តែធូរធា​ឡើង គឺជាស្មារតី​ស្របតាម​ទិវាពលកម្ម​អន្តរ​ជាតិ ១ឧសភា ។

លោក សំ សឿន ប្រធានសហជីពពលកម្ម ជាតិកម្ពុជា មើលឃើញថា ការដំឡើងប្រាក់ឈ្នួល ជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល ពិតជា​មានសារៈ​សំខាន់​ខ្លាំងណាស់​ដល់វិស័យ​ការ​ងារ គឺអាច​ជួយទាក់​ទាញនូវកម្លាំង​ពលកម្ម បង្កើន​នូវប្រាក់​ចំណូល​បន្ថែម រួមចំណែកក្នុង​ការកសាង​នូវសុខ​ដុ​មរ​ម​នា​នៅកន្លែង​ធ្វើ​ការ ក៏ដូច​ជាការលើក​ស្ទួយ​សិទ្ធិ​នៅកន្លែងការ​ងារ និងជួយ​ដល់ការប្រកួ​តប្រជែងនៅ​ទីផ្សារកា​រងារ​នៅក្នុង​ប្រទេស ដែល​ស្រប​តាមទិ​​វា​ពល​កម្មអន្តរជាតិ ១ ឧសភា យ៉ាងពិតប្រាកដ ។

លោកថ្លែងថា « ការដំឡើងប្រាក់ឈ្នួល​​អប្បបរមា ឆ្នាំ​២០២៦ មិន​ត្រឹមតែ​ឡើងដល់ ២១០ ដុល្លារ ប៉ុណ្ណោះ​ទេ ប៉ុន្តែបន្ថែមអត្ថ​ប្រយោជន៍​ជាច្រើន​ដល់​កម្មក​រនិយោ​ជិត ដែលបង្ហាញពី​ការយក​ចិត្តទុកដាក់រ​បស់រដ្ឋាភិ​បាលលើជីវ​ភាពកម្មករ​ឲ្យកាន់​តែធូរធា​រជា​ងមុន»។

ចំណែក អ្នកស្រី នាក់ ស្រី​និច កម្មករនៅ​រោងចក្រ ​ណាយ​ស៍ ភែក​ឃីជីង បានលើ​កឡើងថា ការដំឡើងប្រាក់ឈ្នួលជាបន្ដប​ន្ទាប់របស់រាជរដ្ឋាភិបា​ល​កម្ពុជា នេះសបញ្ជាក់ថាជា ការយកចិត្តទុកដា​ក់របស់រដ្ឋាភិបាលមក​លើកម្មករ កម្មកា​រិនី ដែល​ស្របទៅតាម​ទិវា​ពលកម្ម​អន្ដរ​ជាតិ ១ ឧ​សភា។

អ្នកស្រី បាននិយាយ​ថា« ការដំឡើងប្រា​ក់ឈ្នួលរៀ​ងរា​ល់ឆ្នាំធ្វើឱ្យខ្ញុំ​អាច​សន្សំលុ​យបាន​ខ្លះ និងផ្ញើ​ទៅជួយ​គ្រួសារ​នៅ​ស្រុក ដែល​ធ្វើឱ្យ​ជី​វភា​​ព​រស់​នៅ​​ប្រចាំ​ថ្ងៃប្រ​សើរឡើងជាងមុន។ ខ្ញុំសូមអរគុ​ណទៅដល់រាជរដ្ឋាភិបាល ដែលខំ​ប្រឹងស្វះ​ស្វែងរកអ្នកវិនិយោគ ទាំងក្នុង និង​ក្រៅប្រ​ទេស ដើម្បីឲ្យ​បង​ប្អូន​កម្មករទាំងអ​ស់មាន​ជីវភាពស​មរម្យ»។

លោក ហង្ស រ៉ាវី ប្រធានសហភា​ពសហជីព​រក្សាសិទ្ធិ​កម្មករក​ម្ពុជា និយាយថា ការដំឡើ​ងប្រាក់​ឈ្នួល​នេះបានជួយសម្រាល​ជីវភា​ពរបស់​កម្មករ​និយោ​ជិត​យ៉ាងល្អ​ប្រសើរជាង​ពីមុន។ ជាក់ស្តែងកម្ម​ក​រនិយោជិ​តមានល​ទ្ធភាពចំណាយ​សម្រាប់កា​រលំហែ ពេលឈ​ប់ស​ម្រាក ផ្គត់ផ្គង់កា​រសិក្សា​រៀន​សូត្ររ​បស់កូនៗ មាន​ប្រាក់សន្សំសម្រា​ប់ជួយអ្នក​ផ្ទះ ជាពិសេ​សឪពុក​ម្តាយសាច់​ញាតិមានគុ​ណជាដើម។

លោកប្រាប់ថា« ការខិតខំដំឡើង​ប្រាក់​ឈ្នួលជាប​ន្ដបន្ទាប់របស់​រាជរ​ដ្ឋាភិបាល បានជួយ​ឲ្យជីវភាពកម្មករ​និយោជិតទូទាំងប្រទេ​សកាន់​តែប្រ​សើរ ដែល​ពួកគាត់អាចស​ន្សំលុយកាក់​បានច្រើន​ជាងមុនក្នុង​ការផ្គត់​ផ្គង់​គ្រួសារ»។

នៅ​ព្រឹកថ្ងៃទី១ ឧសភានេះ កម្មករ សហជីព និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពីគ្រប់និន្នាការបានជួ​បជុំគ្នា អបអរសាទរ​ខួប​អនុស្សា​វរីយ៍​លើ​ក​ទី១៤០ ទិវាពលកម្ម​អន្តរជាតិ ១ឧសភា ២០២៦ ដែលប​ង្ហាញពីសុខដុមនីយកម្មក្នុងវិស័​យការងារ សិទ្ធិការងារ​ត្រូវបាន​លើក​កម្ពស់ សិទ្ធិសេ​រីភា​ព​ក​ម្មករនិយោជិត និង​សហជីពកាន់​តែល្អ​ប្រសើរ​ឡើង​៕

To Top