រដ្ឋបាលខេត្តសៀមរាប បានត្រៀមរៀបចំទទួលរូបសំណាក់ ព្រះវិស្ណុកគង់លើខ្នងគ្រុឌថ្លែងស នៅទីតាំងចាស់
ខេត្តសៀមរាប: រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីសែនព្រេន ដករូបសំណាក់ព្រះវិស្ណុគង់ លើខ្នងគ្រុឌ កាលពីសៀលថ្ងៃទី3 ខែឧសភា ឆ្នាំ2026 ។ ចំណែកឯ រដ្ឋបាលខេត្តសៀមរាប ក៏បានរៀបចំពិធីក្រុងពាលីសែនព្រេន ដករូបសំណាក់ព្រះបាទជ័យវរ្ម័នទី 7 យកទៅតម្កល់នៅវត្តរាជបូរ ក្រុងសៀមរាបផងដែរ ។

សូមរំលឹកឡើងវិញថា រូបសំណាក់ព្រះវិស្ណុគង់ លើខ្នងគ្រុឌថ្លែងស គឺមានទីតាំងចាស់ស្ថិតនៅលើផ្លូវជាតិលេខ 6 រង្វង់មូល បត់ទៅព្រលានយន្តហោះចាស់ និងឆ្ពោះទៅខេត្តបន្ទាយមានជ័យ ។ គិតត្រឹមម៉ោងនេះ រដ្ឋបាលខេត្តសៀមរាប បានត្រៀមនិងរៀបចំ ដើម្បីទទួលរូបសំណាក់ព្រះវិស្ណុគគង់លើខ្នងគ្រុឌថ្លែងស ដើម្បីយកមករៀបចំដាក់ នៅទីតាំងចាស់វិញផងដែរ ។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
