DAP News
ព័ត៌មានជាតិ

ទូតកម្ពុជា ប្រចាំកូរ៉េ ឧបត្ថម្ភសៀវភៅ ដល់មជ្ឈមណ្ឌលគាំពារជនបរទេស តំបន់ហ៊ុងសុង

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានឧបត្ថម្ភសៀវភៅ សិក្សាជាភាសាខ្មែរ ថ្នាក់បឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ជូនដល់មជ្ឈមណ្ឌលគាំពារជនបរទេស តំបន់ហ៊ុងសុង ខេត្តឈុងឆុងណាំដូ ប្រទេសកូរ៉េ ។

សៀវភៅសិក្សាជាភាសាខ្មែរថ្នាក់បឋមសិក្សា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ គឺក្នុងមួយកម្រិត មាន៤ក្បាល សិក្សាលើមុខវិជ្ជា រួមមាន ៖ មុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គម និងវិទ្យាសាស្ត្រ តាមរយៈអ្នកគ្រូ អាំង ណារី បុគ្គលិកបកប្រែ និងជាគ្រូបង្រៀនភាសាខ្មែរ ដល់កូនកាត់ខ្មែរ-កូរ៉េ ដែលកំពុងរស់នៅក្នុងតំបន់ហ៊ុងសុង។

ការប្រគល់សៀវភៅសិក្សាជាភាសាខ្មែរនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់មជ្ឈមណ្ឌល ដែលចង់បង្រៀនភាសាខ្មែរដល់កូនកាត់ខ្មែរ-កូរ៉េ ដើម្បីឱ្យពួកគេបានស្គាល់ ចេះនិយាយ និងចេះសរសេរអក្សរខ្មែរ៕

To Top