ព័ត៌មានជាតិ

ក្រសួងការបរទេស ធ្វើបទបង្ហាញ ជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិ ក្រោយថៃ បញ្ចប់ជាឯកតោភាគីពី MOU-2001

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិ ប្រចាំកម្ពុជា ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងការបញ្ចប់ជាឯកតោភាគី ពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ទាក់ទងនឹងតំបន់ដែន សមុទ្រទាមទារត្រួតគ្នា នៃខ្ពង់រាបបាតសមុទ្រ (MOU-2001) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០១។

លោកស្រី រដ្ឋមន្ត្រីស្តីទី ក៏បានធ្វើបច្ចុប្បន្នភាពជូនអង្គទូតអំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។

To Top