នាយករដ្ឋមន្ដ្រី កម្ពុជា-ឡាវ-វៀតណាម ជួបប្រជុំអាហារ ពេលព្រឹកការងារត្រីភាគី នៅហ្វីលីពីន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបប្រជុំជាមួយ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ និង លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី វៀតណាម ក្នុងជំនួបអាហារពេលព្រឹកការងារត្រីភាគីរវាង កម្ពុជា ឡាវ និងវៀតណាម នៅប្រទេសហ្វីលីពីន នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ៕






