ព័ត៌មានជាតិ

លោក ឃួន ផុនរតនៈ ចូលរួមពិធីសម្ពោធពិព័រណ៍ ពាណិជ្ជកម្មអាស៊ាន នៅក្រុងសេអ៊ូ

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអាស៊ាន (ASEAN Panorama) ដែលរៀបចំដោយមជ្ឈមណ្ឌលអស៊ាន-កូរ៉េ (ASEAN- Korea Center-AKC) ជាមួយបណ្តាអង្គទូតប្រទេសអាស៊ាន នៅមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ក្នុងទីក្រុងសេអ៊ូល។

កម្មវិធីពិព័រណ៍ខាងលើនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ភាព ជាដៃគូអាជីវកម្ម រវាងបណ្តាក្រុមហ៊ុន នៃប្រទេសអាស៊ាន ដោយមានរៀបចំជំនួបធុរកិច្ច និងសិក្ខាសាលា ដើម្បីចែករំលែកបទពិសោធន៍រវាងបណ្តាប្រទេសអាស៊ាន និងកូរ៉េ។

លើសពីនេះ កម្មវិធីក៏មានរៀបចំដាក់តាំង បង្ហាញផលិតផលជាច្រើនប្រភេទរួមមាន ៖ ផលិតផលសិប្បកម្ម សម្លៀកបំពាក់ ម្ហូបអាហារ និងភេសជ្ជៈ ផលិតផលហាឡាល់ រួមទាំងទំនិញប្រើប្រាស់ជាច្រើនប្រភេទផ្សេងទៀត។

កម្មវិធីនេះ នឹងប្រព្រឹត្តិទៅ ពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយដាក់តាំងបង្ហាញ ផលិតផលតាមវេនប្រទេសអាស៊ាន ហើយផលិតផល របស់ប្រទេសកម្ពុជា​ នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ នៅខែមិថុនាខាងមុខ៕

To Top