ព័ត៌មានជាតិ

AVI បង្ហាញលទ្ធផល នៃការស្ទង់មតិសាធារណៈ អំពីទំនាក់ទំនងកម្ពុជា- ចិន ឆ្នាំ២០២៥

ភ្នំពេញ៖ នាពេលថ្មីៗនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបញ្ចប់ការសិក្សាជាការស្ទង់មតិជាសាធារណៈ ឆ្នាំ២០២៥ ជុំវិញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងពីការយល់ឃើញរបស់ប្រជាជនកម្ពុជាលើកិច្ចសហ- ប្រតិបត្តិការពហុវិមាត្រកម្ពុជា-ចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការស្ទង់មតិនេះបានធ្វើពីខែធ្នូ ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ដោយប្រើប្រាស់វេទិកាកម្រងសំណួរ តាមប្រព័ន្ធអនឡាញ និងការ សម្ភាសន៍ផ្ទាល់មាត់ ការស្ទង់មតិនេះ មានទម្រង់ជាកម្រងសំណួររួមមានសំណួរជាពហុជ្រើសរើស សំណួររើសយកមួយ និងសំណួរបើកចំហរ ដែលត្រូវប្រើពេលចូលរួមចន្លោះពី១០ ទៅ ១៥នាទី។

គោលបំណងនៃការស្ទង់មតិនេះមានពីរផ្នែក៖ ផ្នែកទីមួយ គឺការប្រមូលមតិយោបល់របស់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីទទួលបានទិន្នន័យបឋម និងស្វែងយល់ពីចំណេះនិងការយល់ដឹង ដោយផ្ទាល់ពីប្រជាពលរដ្ឋ លើប្រធានបទខាងលើ។ ផ្នែកទីពីរ បង្ហាញពីទស្សនៈទូទៅ រួមមានកាលានុវត្តភាព បញ្ហាប្រឈម និង សក្ដានុពល ដែលជាធាតុចូលយ៉ាងសំខាន់ ក្នុងការស្នើជាអនុសាសន៍ សម្រាប់ការពង្រឹងទំនាក់ទំនង កម្ពុជា-ចិន ខណៈដែលប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងដែកថែប និងកំពុងអនុវត្តផែនការសកម្មភាពលើការ កសាងសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មី រួមមានក្របខណ្ឌកិច្ចសហប្រតិបត្តិការ ឆកោណត្បូងពេជ្រ កម្ពុជា-ចិន និងការកសាងលើវិមាត្រ នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំដែលមានស្រាប់។

សរុបសេចក្តីមក ការស្ទង់មតិនេះ បានបង្ហាញពីទិន្នន័យបឋមដែលបង្ហាញពីការយល់ឃើញនិងទស្សនៈ របស់អ្នកចូលរួមលើគន្លងថ្មីៗនៃទំនាក់ទំនងកម្ពុជា-ចិនជុំវិញកិច្ចសហប្រតិបត្តិការថ្មីៗនៃការវិវឌ្ឍន៍សន្តិសុខក្នុង តំបន់ និងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល។
វិទ្យាស្ថានមានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់នូវលទ្ធផលនៃការស្ទង់មតិនេះដូចខាងក្រោម៖

ការស្ទង់មតិនេះ បានទទួលការចូលរួមដោយមានអ្នកឆ្លើយតបសរុបចំនួន ២,៦១២នាក់ ដែលមកពី ២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ អ្នកឆ្លើយតបមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ អ្នកចូលរួមអាយុច្រើន ជាងគេគឺ ៧៣ឆ្នាំ និងអាយុជាមធ្យមគឺ ៣៧ឆ្នាំ។ ប្រមាណ ៧៩៦ នាក់ ឬ៣០,៤៧% ក្នុងចំណោម អ្នកឆ្លើយតបសំណួរទាំងអស់ជាអ្នកមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ហើយជាមធ្យមប្រហែល ៤% ផ្សេងៗ ជាងគេគឺ ៧៣ឆ្នាំ និងអាយុជាមធ្យមគឺ ៣៧ឆ្នាំ។ ប្រមាណ ៧៩៦ នាក់ ឬ៣០,៤៧% ក្នុងចំណោម អ្នកឆ្លើយតបសំណួរទាំងអស់ជាអ្នកមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ហើយជាមធ្យមប្រហែល ៤% ផ្សេងៗ ទៀតជាអ្នកមក ២៤ រាជធានី ក្រុង និងខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។ អ្នកឆ្លើយតបមាន មុខរបរជាមន្ត្រីរាជការ អ្នកធ្វើការវិស័យឯកជន អ្នកធ្វើការឯករាជ្យ កម្មករ និស្សិត គ្រូបង្រៀន សាស្ត្រាចារ្យ កសិករ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ អ្នកស្រាវជ្រាវ ឬបញ្ញាវ័ន្តមកពីវិទ្យាស្ថានស្រាវជ្រាវ អ្នកបើកបរតុកតុក ឬឡានតាក់ស៊ី និងសមាជិកនៃអង្គការសង្គមស៊ីវិល ដូចជាអង្គការក្រៅរដ្ឋាភិបាលជាដើម។ បើប្រៀបធៀប ទៅនឹងការស្ទង់មតិឆ្នាំ២០២៤ អ្នកឆ្លើយតបសរុប ចំនួន ២,៦៣៥នាក់) ការស្ទង់មតិឆ្នាំ២០២៥ (អ្នកឆ្លើយតបសរុប ២,៦១២នាក់) បានគ្របដណ្តប់ខេត្តចំនួន ៥ បន្ថែមទៀត គឺខេត្តកោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ពោធិ៍សាត់ និងរតនគិរី។

ការស្ទង់មតិនេះ ផ្តល់នូវចំណេះដឹងជារួមលើទស្សនៈរបស់អ្នកចូលរួមជុំវិញការកើនឡើងនៃទំនាក់- ទំនងរវាងកម្ពុជា-ចិន គុណប្រយោជន៍នៃជំនួយអភិវឌ្ឍន៍ និងការចូលរួមរបស់ប្រទេសចិននៅក្នុងប្រទេស កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បូករួមទាំងវិសាលភាព នៃលទ្ធភាពដែលទំនាក់ទំនងនេះអាច នឹងត្រូវពង្រឹងបន្ថែមទៀត ។ ខាងក្រោមនេះជាចំណុចគន្លឹះនិងសេចក្តីសង្ខេបនៃការរកឃើញនៃការស្ទង់
មតិ៖

(១) ចំណាប់អារម្មណ៍របស់ប្រទេសកម្ពុជាចំពោះប្រទេសចិន ៖ ចំនួនអ្នកឆ្លើយតបប្រមាណ ៩៦,១០% បានបង្ហាញចំណាប់អារម្មណ៍វិជ្ជមានចំពោះប្រទេសចិន។ មានចំនួនភាគរយតិចតួចដែលបង្ហាញចំណាប់ អារម្មណ៍អវិជ្ជមាន ដែលបានរកឃើញមាននៅក្នុងវិស័យឯកជន អ្នកបើកបរតាក់ស៊ី និងនៅតាមសាកល វិទ្យាល័យ។ នៅពេលសួរថា «តើប្រទេសចិនមានអ្វីដែលទាក់ទាញអ្នក?» លទ្ធផលនៃការស្ទង់មតិបាន បង្ហាញថា អ្នកឆ្លើយតបជាមធ្យមបានជ្រើសរើស ចំណុចទាក់ទាញចំនួនបី។ ចំណុចទាំងបីនោះរួមមាន៖ ចំណុចទាក់ទាញទី «២-កម្លាំងសេដ្ឋកិច្ច និងឱកាសអាជីវកម្មដែលនាំមកកម្ពុជាបាន» ចំណុចទាក់ទាញទី «១-របៀបអភិវឌ្ឍ និងបទពិសោធន៍ដែលកម្ពុជាអាចរៀនសូត្របាន» និងចំណុចទាក់ទាញទី «៣-សមិទ្ធផល ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដូចជាផ្លូវដែកល្បឿនលឿន ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម»។

(២) ទស្សនះលើទំនាក់ទំនងកម្ពុជា-ចិន៖ ចំនួនអ្នកឆ្លើយតបខ្ពស់ប្រមាណជា ៩៧,៤% មានទស្សនៈ សុទិដ្ឋិនិយមចំពោះទំនាក់ទំនងរវាងកម្ពុជា-ចិន ដោយយល់ឃើញថា ទំនាក់ទំនងទ្វេភាគីនេះមានលក្ខណៈ «ពេញដោយក្តីសង្ឃឹម និងវិជ្ជមាន»។ ផ្ទុយទៅវិញ មានតែ ២,៦% ប៉ុណ្ណោះ នៃអ្នកឆ្លើយតបទាំងអស់ ដែលមានទស្សនៈមិនសូវមានសង្ឃឹម ឬយល់ថាទំនាក់ទំនងនេះមិនសូវមានភាពជាវិជ្ជមានទេ។ ទាក់ទងទៅនឹងសារៈសំខាន់ នៃទំនាក់ទំនងនេះ យើងសង្កេតឃើញថា វិមាត្រទំហំ និងជម្រៅនៃទំនាក់ទំនងនេះ ត្រូវបានគេវាយតម្លៃថាមានសារៈសំខាន់ខ្លាំង។ អ្នកឆ្លើយតបប្រមាណ ៩៩,៧% បានយល់ឃើញថា ទំនាក់ទំនងរវាងកម្ពុជា-ចិនមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា នេះរំលេចឲ្យឃើញពីមូលដ្ឋានដ៏រឹងមាំ និងគន្លឹះស្នូលដ៏មានសារៈសំខាន់នៃមិត្តភាព «ដែកថែប» កម្ពុជា-ចិន។ ក្នុងចំណោមនោះ ៤៥,៨% បាន វាយតម្លៃថាទំនាក់ទំនងនេះសំខាន់ ខណៈដែល ៣២,៤% បានចាត់ទុកថាទំនាក់ទំនងនេះសំខាន់បំផុត។ ម្យ៉ាងវិញទៀត ចំនួនប្រមាណ ២១,៦% នៃអ្នកឆ្លើយតបបានយល់ឃើញថា ទំនាក់ទំនងនេះសំខាន់ដូច នឹងប្រទេសដទៃទៀតដែរ។ ក្នុងចំណោមអ្នកឆ្លើយតប ២,៦១២នាក់ មានត ៧នាក់ ឬ ០,៣% ប៉ុណ្ណោះ ដែលបានលើកឡើងថា ទំនាក់ទំនងនេះមិនមានសារៈសំខាន់នោះទ។

(៣) គម្រោងខ្សែក្រវាត់និងផ្លូវ (BRI) និងអត្ថប្រយោជន៍៖ ការវាយតម្លៃរកគម្រោងណាមួយនៃកិច្ច សហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវរវាងកម្ពុជា-ចិន (BRI) ដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅកម្ពុជា បានរកឃើញថា មានចំនួនអ្នកឆ្លើយតបប្រមាណ៤៩,២៧% បានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុបានផ្ដល់អត្ថប្រយោជន៍ច្រើនបំផុត បន្ទាប់មកគឺ គម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ (២៥,៣៨%) គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (១១%) និងមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (១០,៣៤%)។ ទិន្នន័យស្ទង់មតិបានបង្ហាញថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) បាននាំមកនូវអត្ថប្រយោជន៍ច្រើនក្នុងវិស័យ អភិវឌ្ឍន៍ជាច្រើនរបស់កម្ពុជា។ គម្រោងខ្សែ ក្រវាត់និងផ្លូវ មិនត្រឹមតែនាំមកនូវការអភិវឌ្ឍន៍ មកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែក ដល់ការជំរុញការសម្រេចបាននូវគោលបំណង អភិវឌ្ឍន៍ពហុវិមាត្រ និងអត្ថប្រយោជន៍ជាច្រើនដល់ ប្រទេសកម្ពុជាផងដែរ។ យោងតាមទិន្នន័យ នៃការស្ទង់មតិតនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាបានអង្កេតឃើញអត្ថប្រយោជន៍សំខាន់ៗ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក្នុងវិស័យសំខាន់ៗចំនួនបី រួមមាន៖ ១) ហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ភាពងាយស្រួល ២) ប្រាក់ចំណូលខ្ពស់ និង៣) ឱកាសការងារ ការអប់រំ និងការអភិវឌ្ឍផ្សេងៗទៀតកាន់តែច្រើន។

(៤) ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន៖ ការស្ទង់មតិបានបង្ហាញថា ប្រជាជនកម្ពុជាភាគច្រើនទទួលបាន ព័ត៌មានតាមរយៈបីប្រភព រួមមាន ១) ប្រព័ន្ធផ្សព្វផ្សាយព័តមានរបស់កម្ពុជា ២) ប្រព័ន្ធផ្សព្វផ្សាយសង្គម និង ៣) កន្លែងការងារ/សាលារៀន/សហគមន៍/ទីផ្សារ។ នេះបង្ហាញឲ្យឃើញថា ការប្រើប្រាស់ប្រព័ន្ធ
ផ្សព្វផ្សាយព័ត៌មានតែមួយប្រភេទគឺមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជ្រាបព័ត៌មានទៅដល់ប្រជាជន
កម្ពុជាបានទេ។

(៥) ការចូលរួមផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងនយោបាយ៖ នៅក្នុងឆ្នាំ២០២៥ មានព្រឹត្តិការណ៍ជាច្រើន ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹង និងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ។ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗចំនួន ៦ ដែលត្រូវបានជ្រើសរើសសម្រាប់ការស្ទង់មតិជាមួយប្រជាជន កម្ពុជា ក្នុងនោះមានព្រឹត្តិការណ៍សំខាន់ៗចំនួនបី ដែលត្រូវបានជ្រើសរើសជាញឹកញាប់ រួមមាន ១) ព្រឹត្តិការណ៍ទី៣ “ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពវិនិយោគដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។ ផលិតផលកសិកម្មរបស់កម្ពុជា ដូចជាផ្លែទុរេនស្រស់ៗ ត្រូវបានអនុម័តសម្រាប់ការនាំចេញទៅកាន់ ប្រទេសចិន” ២) ព្រឹត្តិការណ៍ទី១ “ប្រធានាធិបតីចិន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយចំណង មិត្តភាពទ្វេភាគីត្រូវបានលើកកម្ពស់ទៅជាសហគមន៍ចិន-កម្ពុជា ដែលរីកចម្រើនគ្រប់រដូវកាលជាមួយនឹង ជោគវាសនារួមនៅក្នុងយុគសម័យថ្មី” និង ៣) ព្រឹត្តិការណ៍ទី៦ “ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្ដារសន្តិភាព និងស្ថិរភាពឡើងវិញនៅតំបន់ព្រំដែន កម្ពុជា-ថៃ រួមទាំងការផ្ដល់ជំនួយមនុស្សធម៌ ប្រមាណ ៣ លានដុល្លារអាមេរិកដល់ជនភៀសខ្លួនកម្ពុជា”។

(៦) ដៃគូយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍៖ ប្រទេសដែលបានផ្ដល់ជំនួយមកប្រទេសកម្ពុជាច្រើនជាងគេ តាម រយៈស្ថិតិនៃការស្ទង់មតិមានរកឃើញថា អ្នកឆ្លើយតបប្រមាណ ៧៧,១១% បានកំណត់ថា ប្រទេសចិន ជាប្រទេសដែលមានការគាំទ្រខ្លាំងបំផុតក្នុងការអភិវឌ្ឍនរបស់កម្ពុជា។ ដោយឡែកនៅពេលជ្រើសរើស ដៃគូយុទ្ធសាស្ត្ររវាងប្រទេសចិន និងសហរដ្ឋអាមេរិក អ្នកឆ្លើយតបមានជាង ៤២,១៩% បានជ្រើសរើស ប្រទេសចិន ខណៈ ១៦,០៨% បានជ្រើសរើសសហរដ្ឋអាមេរិក និង៤១,៧៣% បានជ្រើសរើសភាព អព្យាក្រឹត ដោយមិនរើសយកភាគីណាមួយឡើយ។ ការស្ទង់មតិនេះមិនបានសួរពីហេតុផលនៃជម្រើស នេះឡើយ។ ទោះជាយ៉ាងណា លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនមានការចូលរួម និងសហការជាមួយកម្ពុជាក្នុងវិស័យជាច្រើនជាងសហរដ្ឋអាមេរិក និងអង្គការ ផ្សេងៗ។
(៧) បញ្ហាប្រឈម៖ ការសិក្សាបានបង្ហាញថា… ប្រជាពលរដ្ឋកម្ពុជាមួយចំនួនគួរឱ្យកត់សម្គាល់ បានបង្ហាញថា “មិនសូវមានចំណាប់អារម្មណ៍” និងបានលើកឡើងអំពីបញ្ហាប្រឈម ឬផលប៉ះពាល់ អវិជ្ជមានមួយចំនួនដែលកើតចេញពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន ឬបញ្ហាដែលបង្ក ឡើងដោយប្រជាជនចិនមួយចំនួនដែលស្នាក់នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមមតិយោបល់ទាំងអស់ ក្ដីបារម្ភដែលត្រូវបានលើកឡើងជាញឹកញាប់បំផុតគឺពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអនឡាញ ព្រមទាំងសកម្មភាពខុសច្បាប់ផ្សេងៗ។ ការស្ទង់មតិ ក៏បានប្រមូលជាបញ្ជីនៃបញ្ហា

(៨) សំណើរបស់អ្នកចូលរួមក្នុងការស្ទង់មតិ សម្រាប់កិច្ចការនាពេលអនាគត ៖ សំណើសំខាន់ៗមួយចំនួន ដែលអ្នកចូលរួមបានជ្រើសរើសជាអាទិភាព សម្រាប់ជាសំណើដល់រាជរដ្ឋាភិបាលនៃប្រទេសចិន ក្នុងការជំរុញបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួមមាន៖ ១- ជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតដល់កម្ពុជា ២- នាំចូលផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀត និង ៣- លើកទឹកចិត្តក្រុមហ៊ុនចិនឱ្យមកវិនិយោគ និងបង្កើតការងារនៅកម្ពុជាកាន់តែច្រើន។ ហេតុនេះ វិស័យដែលពាក់ព័ន្ធ នឹងចំនុចទាំងបីខាងលើនេះ ត្រូវបានចាត់ទុកជាអាទិភាព សំខាន់បំផុតសម្រាប់ ការអភិវឌ្ឍន៍ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន នាពេលអនាគត។

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្ដេជ្ញាលើកកម្ពស់ការបង្កើតចំណេះដឹង និងសហបង្កើតការ ជជែក វែកញែកបញ្ញា ការផ្លាស់ប្ដូរ និងអភិវឌ្ឍន៍ចំណេះដឹង ព្រមទាំងការស្រាវជ្រាវ និងវិភាគគោល នយោបាយ ដើម្បីចូលរួមចំណែកប្រកបដោយអត្ថន័យដល់ការអភិវឌ្ឍរបស់កម្ពុជា និងបន្ថែមគុណតម្លៃ ដល់វិបុលភាព ក្នុងតំបន់ និងសកលលោក៕

To Top