លោកបណ្ឌិត កៅ ថាច និងលោកស្រី មានសទ្ធាជ្រះថ្លាប្រគេនអង្ករចំនួន ១តោន ប្រចាំខែឧសភា ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល ស្ថិតនៅស្រុកព្រះនេត្រព្រះ
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងលោកជំទាវនៅថ្ងៃចន្ទទី១១ ខែឧសភា ឆ្នាំ២០២៦នេះ មានសទ្ធាជ្រះថ្លា ប្រគេនអង្ករចំនួន ១តោន ប្រចាំខែឧសភា ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល (ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ៕


