ស៊ីម៉ាក់ ៖ សំណល់ដ្រូនអត្តឃាត មិនទាន់ផ្ទុះ ពីសង្គ្រាមថៃឈ្លានពាន បំពាក់គ្រាប់ត្បាល់ ៨២មម
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា សំណល់ដ្រូនអត្តឃាត មិនទាន់ផ្ទុះពីសង្គ្រាមថៃឈ្លានពាន មានបំពាក់គ្រាប់ត្បាល់ ៨២មម (mortar bomb) ប្រភេទ៤២៨៣២។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក ហេង រតនា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា «នេះជាសំណល់ដ្រូនអត្តឃាត មិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពាន! ដ្រូនអត្តឃាតនេះមានបំពាក់គ្រាប់ត្បាល់៨២មម (mortar bomb) ប្រភេទ៤២៨៣២ ធ្លាក់បុកមិនផ្ទុះស្ថិតនៅកណ្តាលដីចម្ការ របស់ប្រជាពលរដ្ឋ»៕



