ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសឈប់ហៅ មន្រ្តីគ្រាប់ល្ពៅ ប្តូរមកហៅមន្រ្តី ផ្លែទុរេនវិញ

ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានថ្លែងថា សម្ដេចតេជោ ប្រកាសឈប់ហៅមន្រ្តីគ្រាប់ល្ពៅ ប្តូរមកហៅមន្រ្តីផ្លែទុរេនវិញ ។ សម្តេចបរិយាយថា រឿងនិទានមន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រី ផ្លែទុរេនជារឿង ដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ សម្រាប់សម្តេចតេជោ មូលហេតុ ដែលលោកតាមដាន ករណីមន្រ្តីផ្លែទុរេន ដោយយកចិត្តទុកដាក់ ដេីម្បីជាសារព្រមានដល់មន្រ្តីទាំងអស់ !

ពីពិធីសម្ពោធអគារ៦មករា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រៃវែង ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៦។

To Top