ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រុមក្មេងទំនើង១០នាក់ ប្រដាប់ដោយដំបងឈើ និងរំពាត់ឈើ បានវាយយុវជនម្នាក់ឈ្មោះ មុនី វណ្ណដា អាយុ១៥ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ។
ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន៤នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ខណៈជនសង្ស័យមួយចំនួនទៀតបានរត់គេចខ្លួន ។ ជនសង្ស័យទាំង៤បានសារភាពថា ពិតជាបានចូលរួមវាយជនរងគ្រោះមែន ហើយសមត្ថកិច្ចក៏ដកហូតបានដំបងឈើ និងរំពាត់ឈើជាវត្ថុតាងផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់។
